Saturday, April 20, 2024
Latest:

Day: October 14, 2020

ព័ត៌មាន​ជាតិ

អាជ្ញាធររាជធានី បែង ចែកក្រុមការងារជា៣ក្រុម ចុះចែកអំណោយជូនប្រជាពលរដ្ឋ តាមផ្ទះ នៅក្នុងសង្កាត់៤ ក្នុងខណ្ឌដង្កោ ដែលទទួលរងការលិចលង់ដោយធ្លាយទំនប់សន្តស្ទឹងយប់ម៉ិញ

ភ្នំពេញ​ ៖​ អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេង ជាអភិបាល​នៅ​ព្រឹកថ្ងៃទី១៤ខែតុលានេះបានបែងចែកក្រុមការងារជា៣ក្រុម ចុះចែកអំណោយជូនប្រជាពលរដ្ឋនៅតាមផ្ទះនិមួយៗ នៅក្នុងសង្កាត់ចំនួន ៤ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលប្រជាពលរដ្ឋរងគ្រោះមួយចំនួនបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ក្រោយពីបានទទួលរងការលិចលង់ដោយទឹកជំនន់ ស្ទឹងព្រែកត្នោត ធ្លាយទំនប់សន្តស្ទឹង កាលពីយប់ម៉ិញនេះ។ អភិបាលរាជធានីភ្នំពេញ បានបែងចែកក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញជា៣ក្រុម សហការជាមួយអាជ្ញាធរខណ្ឌនិងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត ដោយបានជិះទូកនិងអូប័រតាមខ្នងផ្ទះនីមួយៗ ដើម្បីចែកអំណោយជូនប្រជាពលរដ្ឋ ដោយផ្ទាល់ ។ អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋជាបន្ទាន់នេះ មានសង្កាត់ចំនួន៤ រួមមានសង្កាត់សាក់សំពៅ សង្កាត់ស្ពានថ្មសង្កាត់ទៀន និងសង្កាត់គងនយ ។ គួរបញ្ជាក់ថា ទំនប់សន្តស្ទឹងព្រែកត្នោតបានធ្លាយកាលពីព្រលប់ថ្ងៃទី ១៣ខែតុលា បណ្ដាលឱ្យសង្កាត់មួយចំនួននៅក្នុងនៅក្នុងខណ្ឌដង្កោ ទទួលរងការលិចលង់ បើទោះបីអាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោកឃួង ស្រេង និងកងកម្លាំង កងអង្គរក្សប្រើគ្រឿងចក្រជាច្រើនគ្រឿងដើម្បីទប់ស្កាត់តាំងពីពេលរសៀលថ្ងៃទី១៣ តុលា រហូតដល់ពេលយប់ថ្ងៃដដែលក៏ដោយចុះ ហើយមកដល់ពេលនេះផ្លូវចាក់កៅស៊ូលេខ ២១A  (ផ្លូវចេញពីរង្វង់មូលគួរស្រូវមកសង្កាត់រលួសនិងសង្កាត់ទៀន ក៏ទឹកកំពុងតែហូរពីលើថ្នល់ផងដែរ នាម៉ោង១០និង៣០ព្រឹកថ្ងៃទី១៤តុលានេះ ហើយក្រុមការងារ ទាំងអាជ្ញាធររាជធានីនិងកងអង្គរក្សក៏បាននិងកំពុងប្រើគ្រឿងចក្រដើម្បីទប់ផងដែរ ។ តែមិនដឹងថា ផ្លូវមួយខ្សែនេះអាចធានាបានឬយ៉ាងណានោះទេ ។ មកដល់ម៉ោង១១នេះ លោកស ថេត ស្នងការរាជធានីភ្នំពេញនិងលោករ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីក៏បាននិងកំពុងចុះផ្ទាល់ដើម្បីបញ្ជាកម្លាំងចុះជួយជម្លៀសប្រជាពលរដ្ឋផងដែរ ។ ក្នុងការចុះសួរសុខទុក្ខនិងចែកអំណោយជូប្រជាពលរដ្ឋនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ថវិកា១០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដោយសារទឹកជំនន់នៅក្នុងរាជធានី៕

Read More
សន្តិសុខ​សង្គម

នាំកូនស្រីទៅដោះអំពើអាបធ្មប់​«ដូចនាំទៅឱ្យគ្រូរំលោភ​លេង»

កណ្តាល​ ៖ លោកគ្រូដោះអំពេីរអាបធ្មប់ម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកលេីកដែក ចាប់វាយខ្នោះ បន្ទាប់ពីធ្វេីសកម្មភាពរំលោភក្មេងស្រីអាយុ១៥ឆ្នាំបានសម្រេច..!។ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វេីឡេីងកាល​ពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នៅ​ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ លោក​ អធិការស្រុកលេីកដែកបានឲ្យដឹងថា៖ កម្លាំងនគបាលស្រុកបានឃាត់ខ្លួនគ្រូខ្មែរដោះអំពេីរអាបធ្មប់ម្នាក់ ឈ្មោះ យឿន យឿ ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិព្រែកតូច

Read More
សន្តិសុខ​សង្គម

ឪពុកល្មោភកាមចាប់កូនស្រីបង្កើតរំលោភបានសម្រេចជា​ច្រើនលើកត្រូវនគរបាលឃាត់ខ្លួន

កណ្តាល​ ៖​ បុរសល្មោភកាមម្នាក់ត្រូវបានកម្លាំងនគរបាល​ ស្រុកមុខកំពូលឃាត់ខ្លួន​បន្ទាប់ពីកូនស្រីបង្កើតទៅដាក់​ពាក្យបណ្ដឹង​ថាឪពុកបានចាប់រំលោភជាច្រើនលើ​ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០នឹង០០នាទី​ព្រឹក​ នៅចំណុចផ្ទះជនសង្ស័យ​ ស្ថិតនៅក្នុង ភូមិសាមគ្គី ឃុំព្រែក​ដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនរងគ្រោះមានឈ្មោះ​ សុវណ្ណា ស្រីនាង អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ

Read More