អភិបាលរាជធានីភ្នំពេញ នៅតែបន្តចុះចែកអំណោយជូនប្រជាជនប្រមាណ៤០០គ្រួសារ នៅខណ្ឌដង្កោ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចុះចែកអំណោយជូនប្រជាជនប្រមាណ៤០០គ្រួសារ នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ដែលរងគ្រោះដោយសារទឹកជំនន់ និងបញ្ជាដឹកនាំផ្ទាល់ដល់កម្លាំងជាច្រើននាក់ បំពាក់ដោយឧបករណ៍សម្ភារៈបច្ចេកទេសរបស់កងទ័ពទាំងអស់ និងកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ នៃកងពលតូចលេខ៧០ ចេញប្រតិបត្តិការអន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ លើសពីនេះទៀត

អានលម្អិត

ក្រសួងមហាផ្ទៃ សម្រេចអោយវាយកម្ទេច​សំណង់អគារនៅរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សង្ស័យ សាងសង់ខុសបច្ចេកទេស

បន្ទាយមានជ័យ៖ក្រសួងមហាផ្ទៃ សម្រេចអោយវាយកម្ទេចចោល វិញ ចំពោះសំណង់អគារដ៏ធំមួយ ស្ថិតនៅរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសង្ស័យថា សាង​សង់គ្មានច្បាប់ សាងសង់ខុសលក្ខណៈ​បច្ចេកទេស និង សង់លើផ្លូវសួនច្បារ​សាធារណៈ ។ សំណង់អគារមួយនេះ ត្រូវបានប្រភពព័ត៌មាន អះអាងថា បានសាងសង់រួចរាល់ប្រមាណ៥០% មកហើយ និង ចំណាយថវិកាប្រមាណជិត១លានដុល្លារ ឯណោះ

អានលម្អិត

កម្លាំងចម្រុះរបស់អាជ្ញាធរនិងសមត្ថកិច្ចរាជធានីភ្នំពេញ នៅតែមមាញឹកចុះជួយពលរដ្ឋ!

នៅព្រឹកថ្ងៃទី15 ខែតុលា ឆ្នាំ2020 កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅតែបន្តឡើងខ្ពស់ និង ជនលិចដល់ សង្កាត់ជាច្រើនបន្ថែមទៀតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ កម្លាំងចម្រុះក្នុងរាជធានីភ្នំពេញ រួមមាន អាជ្ញាធរ, កងរាជអាវុធហត្ថ, កងនគរបាល, កងអង្គរក្ស, កងពលតូចថ្មើរជើងលេខ៧០ នៅតែមមាញឹកគ្រប់ពេលវេលា ក្នុងការចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយទឹកជំនន់

អានលម្អិត