Wednesday, April 24, 2024
Latest:
សន្តិសុខ​សង្គម

នាំកូនស្រីទៅដោះអំពើអាបធ្មប់​«ដូចនាំទៅឱ្យគ្រូរំលោភ​លេង»

កណ្តាល​ ៖ លោកគ្រូដោះអំពេីរអាបធ្មប់ម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកលេីកដែក ចាប់វាយខ្នោះ បន្ទាប់ពីធ្វេីសកម្មភាពរំលោភក្មេងស្រីអាយុ១៥ឆ្នាំបានសម្រេច..!។
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វេីឡេីងកាល​ពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នៅ​ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។

លោក​ អធិការស្រុកលេីកដែកបានឲ្យដឹងថា៖ កម្លាំងនគបាលស្រុកបានឃាត់ខ្លួនគ្រូខ្មែរដោះអំពេីរអាបធ្មប់ម្នាក់ ឈ្មោះ យឿន យឿ ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្តាល។
លោកបានបន្តថា​ ៖ ការឃាត់ខ្លួននេះគឺធ្វេីឡេីងក្រោយពីសមត្ថកិច្ច របស់លោកទទួល​បានពាក្យបណ្តឹងពីម្តាយជនរងគ្រោះឈ្មោះ មុំ ស៊ួនអាយុ៣៧ឆ្នាំ រស់នៅភូមិរាំងដេក ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងក្មេង​ស្រីរងគ្រោះឈ្មោះ​ ក.ខ.គ.ឃ.ង។

លោក​ អធិការបានបន្ថែមទៀតថា៖ បេីតាមការឲ្យដឹងពីក្មេងស្រីរងគ្រោះ នឹងម្តាយបាន​បញ្ជាក់ថា៖ កាលពីថ្ងៃទី១១ខែតុលាឆ្នាំ២០២០ វេលាម៉ោង៨នឹង០០ ព្រឹកដល់ម៉ោង១២​នឹង​០០នាទីថ្ងៃត្រង់នៅចំណុច ផ្ទះជនសង្ស័យ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
ជនសង្ស័យបានប្រេីល្បិចប្រាប់ឲ្យម្តាយជនរងគ្រោះនាំកូនទៅដោះអំពេីរ ។
ហេីយបេីមិននាំកូន ស្រីមកដោះអំពេីរនឹង​ប្រសិទ្ធី ទេនោះ គឺអំពេីរនោះនឹងឡងទៅកូន​ស្រីនោះហេីយ។
ពេលនោះឈ្មោះ មុំ ស៊ួន ក៏បាននាំកូនស្រីរងគ្រោះមកផ្ទះជនសង្ស័យដែលជាគ្រូដោះអំពើរ ពេលមកដល់ជនសង្ស័យក៏នាំក្មេងស្រី​រងគ្រោះ និងម្តាយឡើងលើផ្ទះ ហើយអោយក្មេងស្រីរងគ្រោះដោះអាវចេញអោយ​ស្លៀក​សារុង​ ហើយអោយម្តាយជនរងគ្រោះនៅឆ្ងាយប្រហែល៤ទៅ៥ម៉ែត្រ ដោយឲ្យអង្គុយតាំងសមាធិហើយ​ បែមុខចេញ ។
ហើយពេលនោះ ជនសង្ស័យដែលជាគ្រូដោះអំពើរ បានធ្វើសកម្មភាពស្ទាបអង្អែលកេរ្តិ៍ភេទ និងច្របាច់ដោះ​ជនរងគ្រោះហើយ​រំលោភ​ រហូតបានសម្រេច​ ដោយគំរាមមិនអោយនាងស្រែកទេ បើមិនដូច្នោះទេអំពើរ​នឹងកាច់ស្លាប់ទាំងគ្រួសារមិនខាន។

លុះដល់ថ្ងៃ១៣ខែតុលាឆ្នាំ២០២០វេលា​ម៉ោង​១១និង០០នាទីថ្ងៃ​ ពេលម្តាយជនរងគ្រោះចេញពីធ្វើការរោងចក្រ​ ជនរងគ្រោះបាន​ប្រាប់នូវរឿងរ៉ាវ ដែលគ្រូដោះអំពើរបាន​ចាប់​រំលោភមកលើខ្លួន ព្រោះខ្លាចមានកូនទើបដាច់ចិត្តប្រាប់ម្តាយ នូវហេតុការណ៍ខាងលើអោយម្តាយដឹង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកលើកដែក បានសហការជាមួយកំលាំងប៉ុស្តិ៍ព្រែកដាច់។
ចុះទៅឃាត់ខ្លួនជនសង្ស័យ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ភ្លាមៗ​ បន្ទាប់ពីសួរនាំសមត្ថកិច្ចចាប់យកវត្ថតាងមានខោលីអូពណ៌ទឹកសណ្តែកចំនួន១។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុកលេីកដែក ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់៕

ចែករំលែកអត្ថបទ