Wednesday, November 11, 2026
Latest:
សន្តិសុខ​សង្គម

ឪពុកល្មោភកាមចាប់កូនស្រីបង្កើតរំលោភបានសម្រេចជា​ច្រើនលើកត្រូវនគរបាលឃាត់ខ្លួន

កណ្តាល​ ៖​ បុរសល្មោភកាមម្នាក់ត្រូវបានកម្លាំងនគរបាល​ ស្រុកមុខកំពូលឃាត់ខ្លួន​បន្ទាប់ពីកូនស្រីបង្កើតទៅដាក់​ពាក្យបណ្ដឹង​ថាឪពុកបានចាប់រំលោភជាច្រើនលើ​

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០នឹង០០នាទី​ព្រឹក​ នៅចំណុចផ្ទះជនសង្ស័យ​ ស្ថិតនៅក្នុង ភូមិសាមគ្គី ឃុំព្រែក​ដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ​ សុវណ្ណា ស្រីនាង អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ​ ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល (​ ត្រូវជាកូនបង្កើតរបស់ជនសង្ស័យ​ )។

ជនសង្ស័យឈ្មោះ​ ឃឹម សុវណ្ណា ភេទប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ មានទីលំនៅ​ ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឣោយដឹងថា​ យោងតាមសម្ដី​ក្មេងស្រីរងគ្រោះថា​ នៅថ្ងៃ–ខែ–មិនចាំក្រោយពីម្ដាយរបស់ខ្លួនទៅធ្វើការនៅ​រោង​ចក្រ ដោយទុកកូន០៣នាក់ ឣោយនៅជា​មួយជនសង្ស័យជាឪពុកហើយជនរងគ្រោះជាកូនស្រីច្បង ពេលនោះមានអាយុ ១៣ឆ្នាំ នៅ​វេលាម៉ោង០៨នឹង០០នាទីព្រឹកដោយប្អូនប្រុសជនរងគ្រោះ០២នាក់ទៅដើរលេងបាត់ ពេលនោះជនសង្ស័យក៏បានហៅជន​រង​គ្រោះឱ្យឡើងទៅលើផ្ទះ ហើយជនសង្ស័យបានធ្វើសកម្មភាពចាប់ស្រាតខោអាវ​ ហើយ​រំលោភជនរងគ្រោះរហូតបានសម្រេច​បន្ទាប់ជនសង្ស័យបានគំរាមជនរងគ្រោះថាបើហ៊ាន​ប្រាប់ម៉ែង៉ែងអញនឹងសម្លាប់ចោល ។​ ចាប់ពី​ពេលនោះមកជនសង្ស័យក៏បានបន្តធ្វើ​សកម្មភាព​ រំលោភជនរងគ្រោះជាបន្តបន្ទាប់ លើក​លែងតែថ្ងៃអាទិត្យ ដែលម្តាយជនរងគ្រោះនៅផ្ទះ​ តែជនរងគ្រោះមិនហ៊ាន​និយាយ​ប្រាប់ម្ដាយរបស់ខ្លួនឡើយ ។ រហូតមកដល់ថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ វេលាម៉ោង​១០​នឹង០០នាទីព្រឹក ក្រោយពីម្ដាយជនរងគ្រោះទៅធ្វើការរោងចក្របាត់ ជនរងគ្រោះក៏បានទៅលាងចានឆ្នាំង ពេលនោះជនសង្ស័យក៏​បានចាប់បីជនរងគ្រោះចូលក្នុងបន្ទប់ ហើយ​ក៏ចាប់ស្រាតខោអាវ ធ្វើសកម្មភាពរំលោភជនរងគ្រោះរហូតបានសម្រេច បន្ទាប់មកជនសង្ស័យបានប្រើជនរងគ្រោះឲ្យទៅខ្ចីលុយឈ្មោះ​ រី​ ចំនួន២ម៉ឺនរៀល តែឈ្មោះរី មិនមានលុយអោយខ្ចីនោះទេពេលនោះជនរងគ្រោះ​ ក៏នៅនិយាយលេង​ ​ជាមួយឈ្មោះ​រឹម​ ដែលត្រូវជាប្រពន្ធឈ្មោះ​ រី​ ហើយ​ក៏​បាននិយាយរឿងរ៉ាវរបស់ខ្លួនកន្លងមក​ប្រាប់​ទៅឈ្មោះ​ រឹម ក្រោយពីដឹងរឿងរ៉ាវ ហើយបន្ទាប់មកឈ្មោះរុន និងឈ្មោះឌី ក៏​បានជូនជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាល​ព្រែកដំបង។ ក្រោយពីទទួលពាក្យបណ្ដឹងរួចសមត្ថកិច្ចប៉ុស្តិ៍ក៏បានទៅឃាត់ខ្លួនជនសង្ស័យយកមក​សួរនាំនៅប៉ុស្តិ៍ ។

សមត្ថកិច្ចបន្តថានៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យមិនបានឆ្លើយសារភាពទេ។​ តែទោះជាយ៉ាងណាជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះ​អាសន្ន នៅអធិការដ្ឋាន​នគរបាលស្រុកមុខកំពូល​ ។

បច្ចុប្បន្ន​ ជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការ​សាកសួរបន្តនៅអធិការនគរបាលស្រុកមុខ​កំពូលដើម្បីបន្តនិតិវិធីច្បាប់​ ៕

ចែករំលែកអត្ថបទ