Wednesday, September 24, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

នគរបាលស្រុកសំពៅលូន​ ឃាត់ខ្លួនជន​សង័្សយ២នាក់២ករណីផ្សេងគ្នា

បាត់ដំបង​ ៖​ កម្លាំងនគរបាល​ នៃអធិការដ្ឋាន​នគរបាលស្រុក​សំពៅលូន​ បានធ្វើការឃាត់​ខ្លួនជនសង្ស័យចំនួន២នាក់ក្នុងករណីបទ​ល្មើស២​ផ្សេងគ្នា​ ៖​  ប្រតិបត្តិការណ៍បង្ក្រាបនិងឃាត់​ខ្លួនជនសង្ស័យនេះបានធ្វើ​ឡើង​កាល​ពីថ្ងៃទី​២៨​ខែមករាឆ្នាំ២០២០​ ​​ដែល​ដឹក​នាំកម្លាំងដោយ​ លោក​វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការ​នគរបាលស្រុកសំពៅលូន​។ សមត្ថកិច្ចបានអោយដឹងថា​ ករណីទី១/កម្លាំង​នគរបាល​ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានសហការជា​មួយ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្ដាបង្ក្រាប​ ករណីកែច្នៃកាន់កាប់អាវុធខុសច្បាប់​ ៖​ ដោយឃាត់​ខ្លួនជនសង្ស័យម្នាក់​ ​មាន​ឈ្មោះ វួន

Read More
សន្តិសុខ​សង្គម

ជនសង្ស័យ២នាក់លួចម៉ូតូ២០២០បាន​សម្រេច​មកពីខេត្តតាកែវ​ អស់លក្ខមកជាប់​អន្ទាក់នគរបាលខណ្ឌដង្កោ

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការនគរបាលខណ្ឌ​ដង្កោធ្វើការឃាត់ខ្លួនក្នុងប្រតិបត្តិការចុះអនុវត្តត្រួតពិនិត្យរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ ឆែករកឃើញកាំបិតប៉័ងតោ​ដាក់​ក្រោមកែបម៉ូតូនិងធ្វើការសាកសួរទើបដឹងថា​ ជាម៉ូតូលួចចេញពីខេត្តតាកែវ។ ហេតុការណ៍នេះបានកើតឡើងនៅវេលា​ម៉ោង០១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវលេខ២១៧ នៅចំណុចមុខអធិការនគរបាលខណ្ឌដង្កោ ក្នុងសង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់មាន៖​ ទី១/ ឈ្មោះ ទុំ កន ភេទប្រុស

Read More
សន្តិសុខ​សង្គម

ក្រុមគ្រួសារជនរងគ្រោះថាធ្លាក់ពីជាលើអគារ​កម្ពស់៣ជាន់ស្លាប់ គឺករណីឃាតកម្ម ខណៈដែលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់យកមកសួរនាំ

ភ្នំពេញ៖ មេការសំណង់ម្នាក់ធ្លាក់ពី លើអគារកម្ពស់៣ជាន់បាក់កស្លាប់ កាលពីព្រឹកថ្ងៃទី​២៤ ខែមករាឆ្នាំ២០២០ កន្លងទៅនៅចំណុចអគារ​ កំពុងសាងសង់​ តាមបណ្ដោយផ្លូវជាតិ​លេខ៣ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំង​ពង្រ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ដោយ​សង្ស័យករណី ឃាតកម្ម ( ព្រួតគ្នាវាយទម្លាក់ពីលើអគារកម្ពស់៣ជាន់) ។ សូមជម្រាបថា នៅថ្ងៃកើតហេតុសមត្ថកិច្ច​មូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ រួចទាក់​ទងជំនាញកោសល្យវិច្ឆ័យការរិយាល័យ​ស្នងការរាជធានីភ្នំពេញ

Read More
សន្តិសុខ​សង្គម

អាសូរណាស់!! បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ដួលបោកក្បាលនឹងរបាំងថ្មស្លាប់

ភ្នំពេញ៖​ បុរសម្នាក់ចេញពីធ្វើការជិះម៉ូតូPCX លឿន​ ខ្វះការប្រុងប្រយត្ន័ក៏ដួលបោកក្បាលនិងរបាំងថ្ម​ ​ស្លាប់យ៉ាងអាណោចអធម៌ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើត​ឡើងកាលពីវេលាម៉ោង០២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ នៅចំណុចមុខមហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូរ​បែកក្អម ខណ្ឌសែន សុខរាជ ធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ខៀវ បូរ៉ាវីន ភេទប្រុស អាយុ២៥ឆ្នាំ

Read More
សន្តិសុខ​សង្គម

កម្ពុជាបានរកឃើញ​ វីរុសប្រភេទ​ថ្មី​​កូរ៉ូណា​លើក​ដំបូង នៅ​លើ​ជន​ជាតិ​ចិន​ម្នាក់​ នៅខេត្តព្រះសីហនុ

​ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពី ការរកឃេីញ ករណីឆ្លងជំងឺរលាកសួត កូរ៉ូណា (CORONA) នៅខេត្តព្រះសីហនុ! កម្ពុជា​បានរក​ឃើញ​វីរុសប្រភេទ​ថ្មី​​កូរ៉ូណា​លើក​ដំបូង នៅ​លើ​ជន​ជាតិ​ចិន​ម្នាក់​ នៅខេត្តព្រះសីហនុ។ នេះបើតាមប្រសាសន៍​លោក​ ម៉ម ប៊ុន​ហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​សន្និសិទ​សារព័ត៌មាន​ នៅថ្ងៃទី២៧ខែមករាឆ្នាំ២០២០។ តាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា

Read More
សន្តិសុខ​សង្គម

អាណិតណាស់​ !!​ បុរសអ្នករើសអេតចាយ​ម្នាក់​ត្រូវជនកំណាចបាញ់មួយគ្រាប់ធ្លាយជើងរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ដែលជាអ្នកដើររើស​និងទិញអេតចាយត្រូវបានខ្មាន់កាំភ្លើងបាញ់មួយគ្រាប់ធ្លាយប្រអប់ខ្មងជើងរងរបួសធ្ងន់បានក្រុមគ្រួសារដឹងទៅ​សង្គ្រោះនៅមន្ទីរពេទ្យរុស្សុី​ ៖​ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបាន​កើតឡើងកាលពីវេលាម៉ោង៨​យប់​ថ្ងៃ​ទី២៦ខែមករាឆ្នាំ២០២០​ នៅចំណុច​ តារាង​ បាល់និងតាបប៊ីយ៉ែ​ មួយកន្លែង​ស្ថិតនៅ​ភូមិម័ល​ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។ បើតាមរបាយការណ៍របស់នគរបាលបាន​ឲ្យ​ដឹងថា​ បុរសជនរងគ្រោះ​មាន​ឈ្មោះ ឃិន ឆៃយ៉ា  អាយុ៤៣ឆ្នាំមុខរបរ រេីស​ និងទិញអេតចាយ

Read More
សន្តិសុខ​សង្គម

អាណិតណាស់! ក្មេងប្រុសអាយុ០៨ឆ្នាំម្នាក់​ដុតផាវផ្ទុះត្រូវភ្នែកស្លាប់យ៉ាងអាណោចអធម៌

កណ្ដាល៖​ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ទិញផាវ​យកមកដុតលេងផ្ទុះរងរបួសធ្ងន់​ បន្ទាប់មក​បានស្លាប់​បាត់បង់ជីវិតក្រោយបញ្ជួនទៅ​មន្ទីរ​ ពេទ្យ​ ដើម្បីជួយសង្គ្រោះ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៥ខែ​មករាឆ្នាំ២០២០​ នៅចំណុច​ ភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ផាន់ណា ដារ៉ូ ភេទប្រុសអាយុ០៨ឆ្នាំ​ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ​ ។ សមត្ថកិច្ចបានបន្តថា​

Read More
សន្តិសុខ​សង្គម

ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏ដូចជាអធិការ​ដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការ​បដិសេធ​ ករណីវាយយក​ម៉ូតូនៅសង្កាត់ព្រៃវែង​ ថាជនរងគ្រោះទៅ​ប្ដឹង​គ្មាន​ នគរ​បាល​ប្រចាំការ

  ភ្នំពេញ៖​ យោងតាមរយៈផេករបស់​ ស្នងការ​នគរបាល​ រាជធានីភ្នំពេញ​ សរសេរបង្ហោះធ្វើ​ការបក​ស្រាយបដិសេធទាំង​ស្រុងចំពោះសារ​ព័ត៌មានមួយចំនួនដែលបានចុះ​ផ្សាយថា ពេលជនរងគ្រោះទៅប្តឹងដល់ប៉ុស្តិ៍មិនមានមន្ត្រីណាម្នាក់នៅសោះ។ សមត្ថកិច្ចបញ្ជាក់ថា​ ករណីនេះ​ គឺជាករណីពាលសុី​ពាល ជនរងគ្រោះក៏ធ្លាប់ប្រព្រឹត្តិបទ​ល្មើស ហេីយក៏មានដីការបង្គាប់អោយចាប់​ខ្លួនរបស់តុលាការខេត្តកំពង់ស្ពឺផងដែរ ។ ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏ដូចជាអធិការ​ដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការ​បដិសេធ និងបកស្រាយបំភ្លឺ ជូនសាធារណ:ជនអោយបានជ្រាបថា ករណីដែលសារព័ត៌មានមួយ​ចំនួនបានចុះផ្សាយថាមានករណីវាយយកម៉ូតូ ដែលកើតហេតុកាលពីវេលាម៉ោង​០១និង​៣០​នាទី

Read More
សន្តិសុខ​សង្គម

មេការសំណង់ម្នាក់សង្ស័យស្រវឹងដេកធ្លាក់​ពីលើអាគារជាន់ទី៣បាក់កស្លាប់

ភ្នំពេញ៖ ប្រទះឃើញបុរសជាមេការសំណង់​ម្នាក់ដេកស្លាប់ផ្កាប់មុខនៅក្នុងបរិវេនអាគារ​កំពុងសាងសង់មួយកន្លែងសង្ស័យស្រវឹងដេកធ្លាក់ពីលើអង្រឹងជាន់ទី៣បាក់កស្លាប់ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពីវេលាម៉ោង០៨និង១៥នាទីព្រឹកថ្ងៃទី២៤​ខែ​មករាឆ្នាំ ២០២០ នៅចំណុចអាគារការដ្ឋាន​សំណង់កំពុងសាងសង់មួយកន្លែងនៅតាមបណ្ដោយផ្លូវជាតិ​លេខ៣​ ស្ថិតនៅក្នុងភូមិទឹក​ថ្លាសង្កាត់ក្រាំងពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។ សពជនរងគ្រោះមានឈ្មោះ​ ស៊ូ រ៉ាវេត អាយុ​៣២ ឆ្នាំមុខរបរ​ មេការសំណង់ស្នាក់នៅក្នុងការដ្ឋាន​ កន្លែងកើតហេតុ​ មានស្រុកកំណើត​នៅស្រុកបាវិត ខេត្តស្វាយរៀង។ បើតាមសម្ដី​ បុរសឈ្មោះ​

Read More
សន្តិសុខ​សង្គម

រថយន្ត​ ព្រូសបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយរបួសធ្ងន់និងស្រាល៤នាក់

ភ្នំពេញ៖​ យ៉ាងហោចណាស់មនុស្សចំនួន៤​នាក់បានរងរបួសធ្ងន់និងស្រាលក្នុងហេតុ​ការណ៍គ្រោះថ្នាក់ចរាចរណ៍​ រថយន្តតូយូ​តា​ព្រួសបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ​ ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង​ជាង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៤ខែមករាឆ្នាំ ២០២០ នៅចំណុចគល់ស្ពានអាកាសផ្សារដីហុយផ្នែកខាងលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ​បុរសម្នាក់និងមានបុរស៣នាក់ផ្សេងទៀតរួមដំណើរជាមួយ​ដោយបើករថយន្តមួយគ្រឿងម៉ាកតូយូតា​ព្រូសពណ៌ស្ករ​ គ្មានស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើត​ ក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំណុចកើតហេតុមិន​បានប្រុងប្រយត្ន័ក៏ជ្រុលចង្កូតទៅបុកបង្កាន់​ដៃស្ពានអាកាសពេញទំហឹងបណ្ដាលឲ្យរង​របួសធ្ងន់ ២នាក់និងស្រាល២នាក់​ ចំណែក​រថយន្តបង្ករងការខូចខាតខាងផ្នែកមុខស្ទើរទាំងស្រុង។ ប្រភពបន្ត​ថា​

Read More