Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏ដូចជាអធិការ​ដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការ​បដិសេធ​ ករណីវាយយក​ម៉ូតូនៅសង្កាត់ព្រៃវែង​ ថាជនរងគ្រោះទៅ​ប្ដឹង​គ្មាន​ នគរ​បាល​ប្រចាំការ

 

ភ្នំពេញ៖​ យោងតាមរយៈផេករបស់​ ស្នងការ​នគរបាល​ រាជធានីភ្នំពេញ​ សរសេរបង្ហោះធ្វើ​ការបក​ស្រាយបដិសេធទាំង​ស្រុងចំពោះសារ​ព័ត៌មានមួយចំនួនដែលបានចុះ​ផ្សាយថា ពេលជនរងគ្រោះទៅប្តឹងដល់ប៉ុស្តិ៍មិនមានមន្ត្រីណាម្នាក់នៅសោះ។
សមត្ថកិច្ចបញ្ជាក់ថា​ ករណីនេះ​ គឺជាករណីពាលសុី​ពាល ជនរងគ្រោះក៏ធ្លាប់ប្រព្រឹត្តិបទ​ល្មើស ហេីយក៏មានដីការបង្គាប់អោយចាប់​ខ្លួនរបស់តុលាការខេត្តកំពង់ស្ពឺផងដែរ ។

ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏ដូចជាអធិការ​ដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការ​បដិសេធ និងបកស្រាយបំភ្លឺ ជូនសាធារណ:ជនអោយបានជ្រាបថា ករណីដែលសារព័ត៌មានមួយ​ចំនួនបានចុះផ្សាយថាមានករណីវាយយកម៉ូតូ ដែលកើតហេតុកាលពីវេលាម៉ោង​០១និង​៣០​នាទី រំលងអធ្រាត ថៃ្ងទី២៤ ខែមករា ឆ្នាំ ២០២០ នៅចំណុចមុខមណ្ឌលសុខភាពព្រៃវែង ស្ថិតក្នុងភូមិព្រៃវែងខាងលិច សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ថាមិនមានមន្ត្រីប៉ុស្តិ៍ណាម្នាក់នៅប្រចាំការដេីម្បី​ទទួលពាក្យបណ្តឹង ។

សមត្ថកិច្ច​ អោយដឹងទៀតថា​ ជាក់ស្តែង នៅ​យប់កើតហេតុមានកម្លាំងដែលប្រចាំការនៅ​ប៉ុស្តិ៍ចំនួន០៣នាក់ដែលដឹកនាំដោយលោកអនុសេនីយ៍ទោ ផាន សុផុន នាយរងប៉ុស្តិ៍ទទួលការងារយុត្តិធម៌ ពេលទទួលបាន​ព័ត៌មានដូចខាងលើកម្លាំងប៉ុស្តិ៍ដែលនៅជិតៗ រួមទាំងមន្រ្តីប៉ុស្តិ៍ព្រៃវែងបានចេញភ្លាមៗតាម​រកមុខសញ្ញា​ ដោយនៅភូមិសាស្រ្តខណ្ឌ​ដង្កោ មានផ្លូវលំច្រើននិងងងឹត កម្លាំងតាមរក​មិនប្រទះសោះ និងឲ្យមន្រ្តីប៉ុស្តិ៍ពងទឹកដែល​នៅក្បែរនោះដឹកជនរងគ្រោះឈ្មោះ ង៉ុយ សុខ​ដា ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ មុខ​របរជាងក្រឡឹង រស់នៅភូមិក្រាំងស្បូវ ឃុំមហាសី ស្រុកគងពិសី ខេត្តកំពង់ស្ពឺទៅ​មណ្ឌលសុខភាពដើម្បីលាងរបួស ហើយកម្លាំងប៉ុស្តិ៍ពងទឹកបានប្រាប់ឲ្យជនរងគ្រោះចាំបន្តិច លុះពេលប្រហែល២០នាទីក្រោយ ពេលកម្លាំងប៉ុស្តិ៍បានត្រឡប់មកពីតាមរកជន​សង្ស័យវិញ ជនរងគ្រោះខាងលើ ក៏បានចាក​ចេញបាត់ ។

លុះព្រឹកឡើង កម្លាំងនគរបាលខណ្ឌដង្កោបានទាក់ទងទៅ នរគបាលប៉ុស្តិ៍ឃុំមហាសី ដើម្បីទទួលពាក្យបណ្តឹង និង បំភ្លឺពីភិនភាគជនសង្ស័យទាំង០៦នាក់ ទើបដឹងថាឈ្មោះ ង៉ុយ សុខដា មានដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកំពង់ស្ពឺ ហើយឈ្មោះ ង៉ុយ សុខដា បានគេចខ្លួនចេញពីមូលដ្ឋាន យូរ​ហើយម្យ៉ាងម៉ូតូរបស់ឈ្មោះ ង៉ុយ សុខដា ដែលពាក់ស្លាកលេខ1IB.2805នោះ សមត្ថកិច្ចបានឆែករកអត្តសញ្ញាណ មិនមែ​ន​ជា​កម្មសិទ្ធិរបស់ឈ្មោះខាងលើនោះទេ​ គឺជា​កម្មសិទ្ធិរបស់ឈ្មោះ សុខ ឡេង ដែលរស់​នៅ​ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ​ សែ​ន​សុខ រាជធានីភ្នំពេញ​ ។

ក្រោយពីប្រមូលព័ត៌មាន និងធ្វើសាវតាជាតិ ឈ្មោះ ង៉ុយ សុខដា ដែលមានដីកាចាប់ខ្លួន កម្លាំងបានធ្វេីការសន្និដ្ឋានថា ករណីខាងលើ ជាករណី ទំនាស់វាយដណ្តើមម៉ូតូគ្នាឯង មិន​មែនជាករណីប្លន់នោះទេ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាម រកមុខសញ្ញា ទាំងអស់នោះ ដើម្បីចាប់យក​មក​អនុវត្តន៍តាមនីតិវិធីច្បាប់​ ។

សមត្ថកិច្ចបន្ថែមថា​ ជាច្រេីនលេីកច្រេីនសារ​មកហេីយដែលសារ​ព័ត៌មានមួយចំនួន តែង​តែចុះផ្សាយជាលក្ខណ:ខុសពីការពិត បំផុសបំផុល និងញុះញង់ អោយមានការស្អប់មក​លេីសមត្ថកិច្ច ស្របពេលដែលកម្លាំងតាមបណ្តាប៉ុស្តិ៍ខណ្ឌ ប៉ុស្តិ៍ តែងតែប្រចាំការ ២៤ម លេី ២៤ម ដេីម្បីការពារសុខសុវត្ថិភាព និងទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ។

សូមសារព័ត៌មានមួយចំនួនគួរតែសិក្សាស្វែង​រកការពិតអោយបានច្បាស់ ជាមុនសិន មុន​នឹងចុះផ្សាយជាសាធារណ: កុំចុះផ្សាយព័ត៌មានមិនពិត ត្រឹមតែចង់អោយផេករបស់ខ្លួន​បានល្បី ទទួលបានការចាប់អារម្មណ៍ ទទួល​បាន Like and Share ៕

ចែករំលែកអត្ថបទ