Wednesday, October 28, 2026
Latest:
សន្តិសុខ​សង្គម

នគរបាលស្រុកសំពៅលូន​ ឃាត់ខ្លួនជន​សង័្សយ២នាក់២ករណីផ្សេងគ្នា

បាត់ដំបង​ ៖​ កម្លាំងនគរបាល​ នៃអធិការដ្ឋាន​នគរបាលស្រុក​សំពៅលូន​ បានធ្វើការឃាត់​ខ្លួនជនសង្ស័យចំនួន២នាក់ក្នុងករណីបទ​ល្មើស២​ផ្សេងគ្នា​ ៖​  ប្រតិបត្តិការណ៍បង្ក្រាបនិងឃាត់​ខ្លួនជនសង្ស័យនេះបានធ្វើ​ឡើង​កាល​ពីថ្ងៃទី​២៨​ខែមករាឆ្នាំ២០២០​ ​​ដែល​ដឹក​នាំកម្លាំងដោយ​ លោក​វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការ​នគរបាលស្រុកសំពៅលូន​។

សមត្ថកិច្ចបានអោយដឹងថា​ ករណីទី១/កម្លាំង​នគរបាល​ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានសហការជា​មួយ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្ដាបង្ក្រាប​ ករណីកែច្នៃកាន់កាប់អាវុធខុសច្បាប់​ ៖​ ដោយឃាត់​ខ្លួនជនសង្ស័យម្នាក់​ ​មាន​ឈ្មោះ វួន សារួន ភេទ​ប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ​ ភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបា​ត់​ដំបង និងដកហូតវត្ថុតាង​​ អាវុធ​ខ្លីកែច្នៃបាញ់គ្រាប់ពិត០១ដើម,​គ្រាប់កាំភ្លេីងអាកា47​ចំនួន​១១គ្រាប់,​ រំសេវមួយកូនកំប៉ុងជ័រ​ និងទូរស័ព្ទ​ដៃ១គ្រឿង (​ ឃាត់ខ្លួន)​ នៅវេលាម៉ោង​០២​និង៥​នាទី​រសៀល​ថ្ងៃទី​២៨​ខែ​មករា​ឆ្នាំ​២០២០ ​នៅ​ចំណុចភូមិវាលវង់ឃុំតាស្តា ស្រុកសំពៅ​លូន ខេត្តបាត់ដំបង​ ។

ករណីទី២/ កម្លាំងនគរបាល​ នៃអធិការដ្ឋាន​នគរបាលស្រុកសំពៅលូន​ បានបង្ក្រាបករណីជួញដូរ​និងចែកចាយគ្រឿងញៀន​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ឈ្មោះ អួន ណុប ភេទប្រុស អាយុ៣៤ឆ្នាំមានទីលំនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្ត​បាត់ដំបង​ (​ ឃាត់ខ្លួន​ ) នៅវេលាម៉ោង​០២​និង៣០នាទីរសៀលថ្ងៃទី២៨ខែ​មករាឆ្នាំ២០២០​ ​នៅចំនុច​ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូនខេត្តបាត់ដំបង​ ។ ដកហូតវត្ថុតាងរួមមាន​ ៖​ ថ្នាំញៀនប្រភេទម៉េតំហ្វេតា​មីន​ម៉ាទឹកកក ICE ចំនួន​ ០១កូនថង់​ (មិនទាន់ថ្លឹងទម្ងន់),​ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន​ ០១គ្រឿង,​ ទូរស័ព្ទដៃ ០១គ្រឿងប្រាក់រៀល​ ចំនួន ២,៣៣៩,០០០រៀល,​ ប្រាក់បាតថៃ ២២,៥៣០បាត,​ប្រាក់ដុល្លាអាមេរិ​ក​១៧៥​ដុល្លារ កូនកាំបិតច្នៃ ចំនួន ០៣,​ កូនពូថៅ​ ចំនួន​ ០២,​ ម៉ូទ័រឆក់ត្រី ចំនួន​ ០១,​ អាវុធកែច្នៃ បាញ់គ្រាប់កង់​ ចំនួន​ ០៣ដើម,​ ម៉ូទ័រកាត់ ០១,​ ម៉ូទ័រស្វាន​០១​ព្រមទាំងសម្ភារៈសម្រាប់ប្រើ​ប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន​ ជនសង្ស័យទាំង​០២នាក់​ រួមជាមួយ​និងវត្ថុតាង​ ត្រូវបាននគរបាលកសាងសំណុំ​រឿងដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញ​ ចាត់ការបន្តទៅតាម​ផ្លូវ​ច្បាប់៕

ចែករំលែកអត្ថបទ