ប្រពន្ធដឹកដៃកូនតាមទាន់ប្ដីលួចរៀបការជាមួយប្រពន្ធថ្មី ផ្អើលពេញរោងការទាំងព្រឹក
កណ្តាល៖ ស្ត្រីម្នាក់បានដឹកដៃកូនប្រុសដើរមកមើលលោកប្ដីលួចចូលរោងការផ្ទឹមជាមួយនិងប្រពន្ធថ្មី ខណៈមិនទាន់ដោះស្រាយបំណុលដែលជំពាក់រួមគ្នារួច ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០ នៅ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ បើតាមសម្ដីស្ត្រី ឈ្មោះ ហុក ស្រីណុច អាយុ២៧ឆ្នាំ បានរៀបរាប់និងអះអាងថា៖ ខ្លួនជាភរិយា ដែលបានរៀបការតាមប្រពៃណីស្រប ជាមួយនិងប្ដីឈ្មោះ លី ច្រាយ
Read More