Wednesday, November 13, 2024
Latest:
សន្តិសុខ​សង្គម

កម្ពុជាបានរកឃើញ​ វីរុសប្រភេទ​ថ្មី​​កូរ៉ូណា​លើក​ដំបូង នៅ​លើ​ជន​ជាតិ​ចិន​ម្នាក់​ នៅខេត្តព្រះសីហនុ

​ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពី ការរកឃេីញ ករណីឆ្លងជំងឺរលាកសួត កូរ៉ូណា (CORONA) នៅខេត្តព្រះសីហនុ! កម្ពុជា​បានរក​ឃើញ​វីរុសប្រភេទ​ថ្មី​​កូរ៉ូណា​លើក​ដំបូង នៅ​លើ​ជន​ជាតិ​ចិន​ម្នាក់​ នៅខេត្តព្រះសីហនុ។ នេះបើតាមប្រសាសន៍​លោក​ ម៉ម ប៊ុន​ហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​បាន​ថ្លែង​ក្នុង​សន្និសិទ​សារព័ត៌មាន​ នៅថ្ងៃទី២៧ខែមករាឆ្នាំ២០២០។

តាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មី​នេះបាននឹងកំពុងសំរាកព្យាល​ នៅមន្ទីរពេទ្យ​ខេត្តព្រះសីហនុ​ និងបានដាក់នៅដាច់ដោយ​ឡែកពីគេ ។ ជនជាតិ​ចិនម្នាក់ ក្នុងចំណោមគ្រួសាររបស់គាត់ ចំនួន៣នាក់ផ្សេងទៀត ធ្វើ​ដំណើរ​មក​ពីក្រុង​វូហាន ប្រទេសចិន ជាទី​ដែល​​មាន​ការ​ផ្ទុះឡើង​ជំងឺប្រភេទថ្មី កូរ៉ូណា។

ពាក់ព័ន្ធករណីនេះខាងក្រសួងសុខាភិបាល បានទាក់ទងទៅខាងស្ថានទូតចិនរួចហើយ ព្រមទាំងសន្យាថា នឹងព្យាបាលអ្នកជំងឺឲ្យជា​សះស្បើយទើបឲ្យត្រឡប់ទៅវិញ ខណៈ​ដែល​សមាជិកគ្រួសារគាត់ ៣នាក់ទៀត មិនមានរោគសញ្ញា​ជំងឺ​រលាក​សួតថ្មីនោះទេ​ ។