Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

ក្រុមគ្រួសារជនរងគ្រោះថាធ្លាក់ពីជាលើអគារ​កម្ពស់៣ជាន់ស្លាប់ គឺករណីឃាតកម្ម ខណៈដែលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់យកមកសួរនាំ

ភ្នំពេញ៖ មេការសំណង់ម្នាក់ធ្លាក់ពី លើអគារកម្ពស់៣ជាន់បាក់កស្លាប់ កាលពីព្រឹកថ្ងៃទី​២៤ ខែមករាឆ្នាំ២០២០ កន្លងទៅនៅចំណុចអគារ​ កំពុងសាងសង់​ តាមបណ្ដោយផ្លូវជាតិ​លេខ៣ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំង​ពង្រ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ដោយ​សង្ស័យករណី ឃាតកម្ម ( ព្រួតគ្នាវាយទម្លាក់ពីលើអគារកម្ពស់៣ជាន់) ។

សូមជម្រាបថា នៅថ្ងៃកើតហេតុសមត្ថកិច្ច​មូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ រួចទាក់​ទងជំនាញកោសល្យវិច្ឆ័យការរិយាល័យ​ស្នងការរាជធានីភ្នំពេញ ដល់មកន្លែងកើត ហេតុ ដើម្បីពិនិត្យលើសាកសព ពេលនោះជំនាញកោសល្យវិច្ឆ័យការរិយាល័យស្នងការ​រាជធានីភ្នំពេញ ចុះទៅដល់រៀបចំពិនិត្យ ស្រាប់តែមួយសន្ទុះក្រោយមក ក៏នាំគ្នាចេញ​រួច​ត្រឡប់ទៅវិញ​ ដោយមិនដឹងមូលហេតុ
ហើយប្រគល់ឲ្យកោសល្យវិច្ឆ័យខណ្ឌអ្នក ពិនិត្យវិញ ក្រោយពីកោសល្យវិច្ឆ័យ រួចសមត្ថកិច្ចបានសន្និដ្ឋានថា សាកសពជនរង​គ្រោះស្លាប់ដោយសារធ្លាក់ពីលើអាគារ​ពិត​ប្រាកដមែន ហើយបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយក្រុមគ្រួសារជនរងគ្រោះមិនបាន​ប្ដឹង​ផ្ដល់នោះទេ ។

បន្ទាប់ពីធ្វើបុណ្យចប់សព្វគ្រប់នៅថ្ងៃទី២៥ ខែ​ឆ្នាំដដែលជនសង្ស័យបានខលទៅឈ្មោះ អ៊ុុ​ ប៉ូណា អាយុ៣៥ឆ្នាំមុខរបរ មេការសំណង​ ដូចគ្នាថា ជនរងគ្រោះឈ្មោះ ស៊ូ រ៉ាវេត​ អាយុ​៣២ ឆ្នាំមុខរបរ ជាមេ ការសំណង់ មិន​មែនស្លាប់ដោយខ្លួនឯងនោះទេ គឺស្លាប់ដោយ​សារតែមនុស្ស៣នាក់ វាយនិងដំបងដែក​ហើយមិនទាន់ស្លាប់ ក៏រុញទម្លាក់ពីលើអគារកម្ពស់ ៣ជាន់ឲ្យបាក់កស្លាប់តែម្ដង។

លុះដល់ព្រឹកថ្ងៃទី២៦ខែមករា ឆ្នាំ២០២០ ដោយក្រុមគ្រួសារជនរងគ្រោះមានការ​សង្ស័យក៏បានទៅដាក់ពាក់បណ្ដឹងនៅ​នគរ​បាលប៉ុស្ដិ៍ក្រាំងពង្រ ក្រោយពីទទួលបាន​ពាក្យបណ្ដឹង កម្លាំងនគរបាលប៉ុស្ដិ៍ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ​ ក៏បានធ្វេីការស្រាវជ្រាវ​ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់មកធ្វើការសាកសួរនៅអធិការខណ្ឌដង្កោ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួន​មានឈ្មោះ​ កែវ​ ចន្ថា​ អាយុ​៣៦ឆ្នាំ​ មានស្រុកកំណើត​ ភូមិ​ព្រៃទប់​ ឃុំច្រកម្ទេស​ ស្រុកស្វាយទាប​ ខេត្តស្វាយរៀង។

ក្រុមគ្រួសាររបស់ជនរងគ្រោះបានស្នើសុំទៅ​ដល់សមត្ថកិច្ចមេត្ដាជួយបើកការស្រាវ ជ្រាវឲ្យម៉ត់ចត់ ដើម្បីរកយុត្ដិធម៌ជូនពួកគាត់ផង ៕