Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

អាសូរណាស់!! បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ដួលបោកក្បាលនឹងរបាំងថ្មស្លាប់

ភ្នំពេញ៖​ បុរសម្នាក់ចេញពីធ្វើការជិះម៉ូតូPCX លឿន​ ខ្វះការប្រុងប្រយត្ន័ក៏ដួលបោកក្បាលនិងរបាំងថ្ម​ ​ស្លាប់យ៉ាងអាណោចអធម៌
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើត​ឡើងកាលពីវេលាម៉ោង០២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ នៅចំណុចមុខមហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូរ​បែកក្អម ខណ្ឌសែន សុខរាជ ធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ខៀវ បូរ៉ាវីន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកនៅ​ព្រលានយន្តហោះពោចិនតុង ស្នាក់ផ្ទះ​លេខ​៣០ផ្លូវ១៨៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេង​កង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត​ហេតុ​បានឲ្យដឹងថា មុនដំបូងគេឃើញបុរសរង​គ្រោះជិះម៉ូតូមួយគ្រឿងម៉ាក pcx​ពណ៌​ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ​1HT-1265 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុមិនប្រយត្ន័ក៏បានដួលបោកក្បាលជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗ​ នៅនិងកន្លែងគួរឲ្យសង្វេក​!​ ចំណែកឯម៉ូតូអូសទៅមុខ​ប្រហែល​១០០ម៉ែត្រ។

ក្រោយពេលកើតហេតុគេសង្កេតឃើញមាន​សាច់ញាតិជនរងគ្រោះចុះមកដល់ ស្រែក​ទ្រហោយំយ៉ាងខ្លាំង​ សោកស្ដាយជនរង​គ្រោះពន់ពេក ។ បន្ទាប់មកសមត្ថកិច្ចមូល​ដ្ឋាន បានសហការជាមួយកម្លាំងជំនាញចុះមក​ធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូរងគ្រោះ សមត្ថកិច្ចបានដឹកយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ រង់ចាំសាច់ញាតិ​យកឯកសារមកប្រគល់ឲ្យវិញ៕