រន្ធត់ណាស់! បុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ត្រូវរថយន្ដដឹកដី ស្លាកលេខ.ខេមរភូមិន្ទបើកបុកស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ៖ រថយន្ដ បែនដឹកដី បើកលឿនមិនខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ស្លាប់ពេលបញ្ជួនទៅមន្ទីរពេទ្យ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនិងផ្លូវ១០០៣ ក្បែរស្ថានីយ៍ប្រេងសាំង PTT សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដបែនដឹកដីមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ02.3-5687 បើកបរដោយបុរសម្នាក់ទិសដៅពីកើតមកលិចក្នុងល្បឿយ៉ាងលឿន ខណៈមកផ្លូវបំបែកជាបួនចំណុចកើតហេតុកែងនិងផ្លូវ១០០៣ មិនបានប្រុងប្រយត្ន័ក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សរលាយខៀវពាក់ស្លាកលេខភ្នំពេញ1HV-2923
Read More