Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ច​ ខណ្ឌពោធិ៍សែន​ជ័យ​ ឃាត់ខ្លួនជនសង្ស័យ២នាក់​ បន្ទាប់ពីឆែករកឃើញថ្នាំញឿននិងប្រដាប់កាច់សោរក៍ម៉ូតូ

ភ្នំពេញ÷​ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ច​ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ​ ឃាត់ខ្លួននៅចំណុចគោលដៅចុះអនុវត្ត​រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង៤និង៥នាទីរសៀលថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវ​ វេងស្រេងក្បែក្រុមហ៊ុន​ ដំឡើង​ ម៉ូតូហុងដា​ ស្ថិតនៅក្នុង​សង្កាត់ចោមចៅទី១​ ខណ្ឌពោធិសែនជ័យ​ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា​ មុនពេលកើតហេតុ​ គឺកម្លាំងនគរបាលចម្រុះខណ្ឌបាន​ដាក់គោលដៅត្រួតពិនិត្យ​រឹតបន្តឹងច្បាប់ចរាចរណ៍ថ្មី​នៅតាមបណ្ដោយផ្លូវ​ វេងស្រេង​ត្រូវចំណុចកើតហេតុខាងលើ​ ខណៈកំពុងតែ​ត្រួតពិនិត្យក៏ស្រាប់តែជនសង្ស័យ២នាក់ជិះ​ម៉ូតូមួយគ្រឿងគ្មានស្លាកលេខទឹសដៅពីលិច​ទៅកើត​ ហើយសមត្ថកិច្ច​ បានឃាត់សួរនាំ​តែជនសង្ស័យបែជាបំរ៉ុងរត់គេច​ រួចបោះ​កញ្ចប់បារីចោល​ ដោយមានការសង្ស័យ​សមត្ថកិច្ចបា​នរើសឆែកមើលឃើញថ្នាំ​ញៀនមួយកញ្ចប់​ និងដែកសំរាប់កាច់សោរ​ក៏​ម៉ូតូ​ ភ្លាមៗសមត្ថកិច្ចក៏ឃាត់ខ្លួនយកទៅសួរ​នាំនៅស្នាក់ការប៉ុស្តិនគរបាល​ចោមចៅ១តែ​ម្ដង​ ។

​បច្ចុប្បន្ន​ ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង​ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុបញ្ជួនទៅ​ឃុំខ្លួនបណ្ដោះអាសន្ន​ នៅអធិការដ្ឋាននគរ​បាល​ ខណ្ឌពោធិសែនជ័យ​ ដើម្បីសាកសួរ​និងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី​ច្បាប់​ ៕

ចែករំលែកអត្ថបទ