Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលបញ្ជូនខ្លួនជនសង្ស័យ៩នាក់​ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀននិងប្រើប្រាស់​អាវុធខុសច្បាប់​ ទៅសាលាដំបូង​ ខេត្តស្វាយ​រៀង

ស្វាយរៀង​៖ កាលពីព្រឹក​ថ្ងៃ ទី​១៨​ខែ ឧសភា​ឆ្នាំ២០២០​ម្សិលមិញ​កម្លាំងសមត្ថកិច្ច​ន​ជំនាញ​ប្រឆាំង​គ្រឿង​ញៀន​ នៃ​ស្នងការដ្ឋាន​នគរ​បាលខេត្ត​ស្វា​យ​រៀង​ បញ្ជូន​ខ្លួនជនសង្ស័យ​ចំនួន​៩​នាក់ ទៅ​សាលាដំបូង​ ចាត់ការតាមនិតិ​វិធី​ ពាក់ពន្ធ័ករណី​ជួញដូរ គ្រឿងញៀន និង​ប្រើ​ប្រាស់​អាវុធ​ខុសច្បាប់។

យោងតាមរបាយការសមត្ថកិច្ចបាន​ឲ្យ​ដឹងថា​ដោយអនុវត្តតាមបទបញ្ជារបស់លោក​ស្នងការ​នគរបាល​ខេត្តស្វាយរៀង កាលពី ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ក្រោម​ការដឹកនាំ​សម្របសម្រួល​ផ្ទា​ល់ពី លោក ស៊ន មុន្នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ បង្ក្រាប​ករណី​រក្សាទុក ជួញដូរគ្រឿងញៀន និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នៅ​ចំណុច​ផ្ទះសំណាក់​ឈ្មោះ​ ស្រែ​ តា​ឡាក់ ស្តិ​ត​ក្នុងភូមិ​ថ្មី សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀងក្នុងនោះសមត្ថកិច្ចបាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេ​ខ្លោង និង​បក្ខពួក​សរុប​ចំនួន​៩​នាក់​។​
​ប្រភពពី​សមត្ថកិច្ច​ប​ន្ត​ថា ក្នុង​ប្រតិបត្តិការ​ខាងលើនេះ កម្លាំង​ជំនាញ​បាន​ដកហូត​សម្ភារ​វត្ថុតាង រួមមាន ថ្នាំញៀន​ចំនួន​១០​កញ្ចប់ (​ធំ​៨​កញ្ចប់​) អាវុធខ្លី​១​ដើម ធុន​K៥៩ បង់​១​មាន​២​គ្រាប់​។ ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​២​គ្រឿង ម៉ូតូ​ចំនួន​៥​គ្រឿង ព្រមទាំង​សម្ភារ​វេច​ខ្ចប់ ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន មួយចំនួនទៀត​ ។

បច្ចុប្បន្ន​ ជនសង្ស័យទាំង៩នាក់តុលាការកំពុងចាត់ការតាមនិិវិធីច្បាប់​ ៕

ចែករំលែកអត្ថបទ