Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ទុករថយន្តព្រុសមុខផ្ទះរៀបចំទៅ​ញាំការ​ ​ស្រាប់តែចោលួចយកទៅបាត់​

កណ្តាល​ ៖​ ស្ត្រីម្នាក់ខំទៅធ្វើខ្លួនរៀបចំទៅ​ញាំ​ការគេ​ទុករថយន្តម៉ាកព្រួសពណ៌​ស​មួយគ្រឿងនៅមុខផ្ទះ​ចូលប្ដូខោអាវ​ត្រូវចោរលួច​ទៅបាត់​ ៖​ ហេតុការណ៍នេះបានកើតឡើង​ កាលពីវេលាម៉ោង០៨និង១៥នាទីយប់ថ្ងៃទី​១៧​ខែឧសភាឆ្នាំ២០២០​ នៅចំណុចភូមិស្ទឹងឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ​ ដាង​ សុវណ្ណារី ភេទ​ស្រីអាយុ៣៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ​ភូមិស្ទឹងឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល។

បើតាមស្ត្រីរងគ្រោះបានឲ្យដឹងថា​ មុនកើត​រូបគាត់បានទៅធ្វើមុខធ្វើសក់​ដើម្បីទៅញាំការគេនៅក្នុងភូមិ​ លុះធ្វើរួចរាល់រូបគាត់បាន​បើករថយន្តមកចតទុកមុខផ្ទះជាប់និងផ្លូវជាតិ​លេខ១​ ដើម្បីដូរខោអាវ​ ប្រហែល១៥នាទី​ ចេញមកវិញស្រាប់តែបាត់​រថយន្ត​ ។
ជនរងគ្រោះបានអោយដឹងទៀតថា​ បន្ទាប់ពី​បាត់ភ្លាមៗរូបគាត់បានតេទូរសព្ទ័ទៅប្តឹងសម្ថកិច្ចប៉ុស្តិ៍សំរោងធំ ក្រោយពីបានទទួល​បានបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍បានសហការណ៍ជាមួយកម្លាំងជំនាញស្រុកចេញតាមស្វែងរកជនសង្សយ័ដែរតែជនសង្ស័យគេចខ្លួនបាត់​។

ស្ត្រីរងគ្រោះបន្តថា​ សម្ភារះបាត់​បង់រួមមាន ៖​ ១-រថយន្ត០១គ្រឿងម៉ាកព្រូស​ពណ៌សកាំម៉ៃ​ ពាក់ស្លាកលេខ ភ្នំពេញ BG-8423 សេរីឆ្នាំ២០១១។
២-​ លុយខ្មែរចំនួន៥០០០០០០៛(ប្រាំលាន​រៀល )។
៣-​ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។
៤-​ សៀវភៅធនាគាចំនួន០២ក្បាល ។
៥-​ ទូរស័ព្ទដៃចំនួន១គ្រឿងម៉ាកOPPOពណ៌
ខៀវដែលមានលេខ ។
៦-​ កាតគ្រីឡានព្រូសចំនួន០១សន្លឹក ៕

ចែករំលែកអត្ថបទ