Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ខ្លាំងណាស់​ ! ក្មេងប្រុសពីរនាក់បងប្អូនបង្កើតទៅជួយរាវខ្ចៅ​ ម្ដាយលង់ទឹកស្លាប់ទាំងពីរនាក់

កណ្តាល៖ អាណិតណាស់ព្រះអើយដោយ​សារតែជីវភាព​ ក្មេងប្រុសពីរបងប្អូនបង្កើតបានទៅតាមម្ដាយ​ ជួយរាវខ្ចៅ​ អកុសលលង់​ទឹកស្លាប់ទាំងពីរនាក់​ គួរឲ្យអាណោចអធម៌​ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាល​ពី​រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០​ នៅ​ចំណុចអូរកែ ភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។

សពក្មេងប្រុសរងគ្រោះទាំង០២នាក់៖​ ១-ឈ្មោះ ភា ដូណា ភេទប្រុស អាយុ១២ឆ្នាំជនជាតិខ្មែរ​ មុខរបរសិស្ស / ទី២-ឈ្មោះ ភា តុលា ភេទ​ប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស អ្នកទាំង២​ មានទីលំនៅភូមិឃុំកើតហេតុ។ ​ដែល​ មានឪពុកឈ្មោះ កាង សុភា អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករនិងម្តាយឈ្មោះ ថា រតនា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូល​ដ្ឋានបានឲ្យដឹងថា​ នៅថ្ងៃកើតហេតុវេលា​ម៉ោង០២និង៣០នាទីរសៀល​ ជនរងគ្រោះទាំងពីរនាក់បងប្អូនបានទៅរកខ្ចៅ​ ជាមួយ​ម្តាយនៅ ចំណុចអូរកែ ពេលទៅដល់ម្ដាយជនរងគ្រោះបានចុះក្នុងទឹករាវរកខ្ចៅហើយ ជនរងគ្រោះទាំងពីរនាក់ចុះក្នុងទឹកជួយរាវខ្ចៅ ជាមួយម្តាយដែរ ដោយឃ្លាតពីគ្នាចំងាយ​៥ម៉ែត្រ។​ ដល់វេលាម៉ោង០៣និង០០នាទី​រសៀលថ្ងៃដដែល ម្ដាយជនរងគ្រោះបានក្រឡេករកមើលកូនស្រាប់តែបាត់ទាំងពីរ​នាក់។

ប្រភពដដែលបន្តថា​ ពេលនោះ ឈ្មោះ ថា រតនា ត្រូវជាមួយគិតថាកូនខ្លួនប្រហែល​លង់ទឹក ទើបហៅបងប្អូននិងក្រុមគ្រួសារ ជួយរាវរកជនរងគ្រោះ។ ដល់វេលា​ម៉ោង​០៥​និង​០០នាទី ល្ងាចថ្ងៃដដែល ទើបរាវរកឃើញជន រងគ្រោះទាំងពីរនាក់នៅក្នុងទឹកអូរ ចំងាយ៦ ម៉ែត្រពីច្រាំងនិងមានជម្រៅ៣ម៉ែត្រ ហើយ ស្រងជនរងគ្រោះទាំងពីរនាក់ យកមកដាក់ លើគោកជួយធ្វើចលនាតែជនរងគ្រោះ ទាំង​ពីរនាក់បានស្លាប់បាត់បង់ជីវិតទៅហើយទើប​ក្រុមគ្រួសារដឹកសពជនរងគ្រោះ ត្រឡប់មកផ្ទះហើយរាយការណ៍ជូនសមត្ថកិច្ចនគរបាល​ប៉ុស្តិ៍ព្រះប្រសប់។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកវរសេនីយ៍ឯក មែន សុខឃឿន បាន​បញ្ជារឲ្យកម្លាំងប៉ុស្តិ៍ សហការជាមួយក្រុម​ប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារធ្វើការពិនិត្យសពដោយហ្មត់ចត់សពមានសភាពប៉ោងពោះហូរទឹកចេញតាមមាត់និងច្រមុះ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ។

សមត្ថកិច្ចបានសន្និដ្ឋានថាសពជនរងគ្រោះ ទាំងពីរនាក់ពិតជាស្លាប់ដោយសារលង់ទឹក​ប្រាកដមែន ក្រោយពេលពិនិត្យរួច បាន​ធ្វើ​កំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ