Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

នាង​ ខ្មឹប​ អតីត​ តារាកប្លែង​ ត្រូវនគរបាលខណ្ឌដូនពេញចាប់​ខ្លួនពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញ​ ៖​ កំលាំងសមត្ថកិច្ច​ ខណ្ឌដូនពេញឃាត់ខ្លួន​ អតីតតារាកំប្លែង​ នាង​ រ៉េន​ សុធារី​ (ហៅ​ ខ្មឹប​ )​ និងជនសង្សយប្រុសស្រី៦នាក់​ទៀត​ ករណីចុះ​បង្ក្រាបករណីគ្រឿងញៀន
ហេតុការណ៍ឃាត់ខ្លួននេះ​ធ្វើឡើងកាលពី​វេលា​ម៉ោង០៥និង០០នាទីល្ងាច​ថ្ងៃទី១៦ខែ​ឧសភាឆ្នាំ២០២០​ នៅចំណុចក្បែបា​ ចតុមុខ ផ្លូវជាតិ​លេខ៥ភូមិ១៦សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច​បានអោយដឹងថា​ ជនសង្ស័យដែលកម្លាំង​សមត្ថកិច្ចឃាត់ខ្លួនរួមមាន​ ៖​
ទី១/​ ឈ្មោះ ឈួន សំណាង ភេទប្រុស ជន​ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ​ទី​តាំងខាងលើ (ជួញដូរ) ។
២/​ ឈ្មោះ ឈួន រ៉ាទី ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិត​ប្រាកដ(ប្រើប្រាស់) ។
៣/​ ឈ្មោះ វណ្ណា វណ្ណី ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។
៤/​ ឈ្មោះ រ៉េន សុធារី (ហៅ ខ្មឹប)​ ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។
៥/​ ឈ្មោះ ប្រាក់ បញ្ញា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។
៦/​ ឈ្មោះ មុត បញ្ញា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាដក(ប្រើប្រាស់) ។
៧/​ ឈ្មោះ ម៉ៅ ម៉ាប់ ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។
ចំណែកវត្ថុតាងដកហូតរួមមាន÷
១/​ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់។
២/​ ថង់ប្លាស្ទិចសំរាប់ច្រកគ្រឿងញៀនមួយចំនួន។
៣/​ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន​ ជនសង្ស័យទាំង៧នាក់រួមទាំងវត្ថុតាង​ ត្រូវបានសមត្ថកិច្ច​ កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី​ ៕

ចែករំលែកអត្ថបទ