Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! បុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់​ត្រូវរថយន្ដដឹកដី​ ស្លាកលេខ.ខេមរភូមិន្ទបើក​បុកស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ រថយន្ដ​ បែនដឹកដី​ បើក​លឿនមិនខ្វះ​ការប្រុងប្រយត្ន័ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាបណ្ដាលឲ្យបុរស​ម្នាក់រងរបួសធ្ងន់ស្លាប់ពេល​បញ្ជួនទៅមន្ទីរពេទ្យ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនិងផ្លូវ១០០៣ ក្បែរស្ថានីយ៍ប្រេង​សាំង​ PTT សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបាន​ប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញ​រថយន្ដបែនដឹកដីមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ02.3-5687 បើកបរដោយបុរស​ម្នាក់ទិសដៅពីកើតមកលិចក្នុងល្បឿយ៉ាងលឿន​ ខណៈមកផ្លូវបំបែកជាបួនចំណុចកើត​ហេតុកែងនិងផ្លូវ១០០៣ មិនបានប្រុងប្រយត្ន័ក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សរលាយខៀវពាក់ស្លាកលេខ​ភ្នំពេញ​1HV-2923 បើកដោយបុរសម្នាក់បានបត់​មកផ្លូវឧកញ៉ាម៉ុងរិទ្ធី​ ចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យបុរសជាម្ចាស់កង់បីឥណ្ឌា​ រង​របួស​ធ្ងន់ធ្ងរ​ ហើយបានស្លាប់​ បន្ទាប់ពី​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ។ ចំណែក​អ្នក​បើករថយន្ដបង្កបានចុះពីរថយន្ដរត់គេចខ្លួន​បាត់ស្រមោលដោយសុវត្ថិភាព​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះមកដល់និងកន្លែងកើតហេតុ​ធ្វើការវាស់វែង​ រថយន្តបង្កនិងម៉ូតូកង់បី​ឥណ្ឌារងគ្រោះ​ទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ផ្លូវគោក​ រាជធានីភ្នំពេញ​ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី​ ។​ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់​ហេតុប្រគល់ជួនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ