យុវជន២នាក់ជិះម៉ូតូឌុបគ្នាលឿនដូចហោះមិនប្រយត្ន័ជ្រុលទៅបុកបុរសម្នាក់កំពុងបើកម៉ូតូរឺម៉កកង់បីស្លាប់គួរឲ្យរន្ឋត់
ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូឌុបគ្នាបើកលឿន ខណះដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ ជ្រុលទៅបុកម៉ូតូរឺម៉កកង់បីចំពីមុខពេញទំហឹង បណ្តាលម្ចាស់រុឺម៉កម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកភាគីខាងម៉ូតូរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់នេះបានកើតឡើងកាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ខែធ្នូឆ្នាំ២០១៨ នៅចំណុចមុខហាងចិន(យីហោ សានតាវិន)តាមបណ្តោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះ(ស្លាប់)ជាម្ចាស់ម៉ូតូកង់បីមានឈ្មោះ ឡុង សារឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី
Read More