Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យ២នាក់មុខសញ្ញាឆក់យ៉ាសកម្ម

ភ្នំពេញ៖​ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពី​បុរសម្នាក់បានសម្រេចតែរត់មិនរួចត្រូវបានប្រជាពលរដ្ឋ​ពន្ធ័ចាប់បានវាយទ្រោមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិនគរបាល​ ព្រែកព្នៅ​
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា
ម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៨ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥​នៅចំណុច​មុខវត្តពោធិ៍មង្គលភូមិផ្សារលិចក្នុងសង្កាត់ព្រែក​ព្នៅ​ ខណ្ឌព្រែក​ ព្នៅ​ ។

ជនរងគ្រោះឈ្មោះ ហែម វុទ្ធី ភេទប្រុសអាយុ ៤៩ឆ្នាំមានទីលំនៅភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវទូរស័ព្ទដែលជនសង្ស័យឆក់យកមិនបានសម្រេចនោះន៉ាកសាំស៊ុង។
រីឯជនសង្ស័យទី១-ឈ្មោះ សន រស្មី ភេទប្រុសអាយុ១៨​ឆ្នាំ​មុខរបរមិនពិតប្រាកដស្នាក់នៅភូមិធំសង្កាត់ពញាពន់ខណ្ឌ​ព្រែកព្នៅ​ ទី២-ឈ្មោះ សឿន វុទ្ធី ភេទប្រុសអាយុ២០​ឆ្នាំ​មុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រែកព្នៅសង្កាត់​ព្រែក​ព្នៅខណ្ឌព្រែកព្នៅ។

តាមសម្ដីបុរសរងគ្រោះបានឱ្យដឹងថា​ មុនកើតរូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវពណ៌ក្រហមកាយខ្មៅអត់ស្លាកលេខ​ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥​ ក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចមុខវត្តពោធិ៍មង្គល ស្រាប់តែលិចមុខជនសង្ស័យ២នាក់ជិះម៉ូូតូមួយគ្រឿងម៉ាក​ហុងដាឌ្រីម​ ពណ៌ខ្មៅពាក់ស្លាកលេខ​ភ្នំពេញ​1HI-5540 ជិះក្នុងទិសដៅស្របគ្នា​បានធ្វើសកម្មភាពឆក់ទូរសព្ទ័ពី​ហោប៉ៅអាវរបស់គាត់បានសម្រេច​រួចព្យាយាមជិះម៉ូតូគេច​ ហើយបត់ចូលតាមផ្សារព្រែកព្នៅក៏ត្រូវប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ច​ ប៉ុស្តិនគរបាលព្រែកព្នៅនាំយកមក​ធ្វើការសាកសួរ​ ។

បច្ចុប្បន្ន​ ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ច​ ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅ​អធិការរដ្ឋាននគរបាលខណ្ឌព្រែកព្នៅចាត់ការបន្តតាមនិតិវិធីច្បាប់​ ៕

ចែករំលែកអត្ថបទ