Sunday, May 12, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តងោគរេចង្កូតបុករថយន្តមួយគ្រឿងទៀតសំណាងគ្មានអ្នករបួស

ស្វាយរៀង៖ រថយន្តកុងទីន័រ ក្រុម ហ៊ុន OLAIR តៃកុងងោគ មួយភាំងរេចង្កូតជ្រុលទៅបុករថយន្តកុងទីន័រមួយគ្រឿងទៀតដែលចតស្ងៀមនៅចញ្ចើមផ្លូវបណ្ដាលឲ្យរងការខូច ខាតយ៉ាងដំណំ ។ ដោយឡែកអ្នកបើកបររបួសស្រាល
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង១០នាទីព្រឹកថ្ងៃទី០១ខែមិថុនា​ឆ្នាំ២០១៨ នៅចំណុច ចន្លោះគីឡូម៉ែត្រ​លេខ134,135 ស្ថិតនៅភូមិសាមគ្គី សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង។

បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖គ្រោះថ្នាក់ចរាចរណ៍​នោះ​បង្កឡើង​ដោយរថយន្តកុងតឺន័ររបស់ ក្រុងហ៊​ន OLAIR ពណ៌បៃតង ស្លាកលេខ ភព 3A 4491 បើកបរដោយឈ្មោះ ហ៊ឹម​ ចាន់ម្លោ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ បើកបរ ជនជាតិខ្មែរ រស់នៅភូមិ បេង ឃុំព្នាយ ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ រងរបួសស្រាល ដោយមុនកើត ហេតុបើកបរធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិស ដៅពីលិចទៅកើត​ ខណៈមកដល់កន្លែងកើតហេតុខាងលើបានតៃកុងងងុយដេកមួយភាំងក៏ជ្រុលចង្កូតទៅបុកនិង រថយន្តកុងទីន័រ មួយគ្រឿងទៀតពណ៌​ ស ស្លាកលេខ 51C 490.89 បែកកង់ ឈប់នៅចញ្ចើមផ្លូវខាងស្ដាំបណ្ដាលឲ្យខូចខាតយ៉ាងដំណំ ។ ចំណែកអ្នកបើកបរឈ្មោះ វៀង សុនដូរ ភេទប្រុស អាយុ​៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ បើកបរ រស់នៅប្រទេសវៀតណាម គ្មានរបួសស្នាម។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយសម្រួល ចរាចរណ៍និងវាស់វែងយករថយន្តទាំង២គ្រឿងទៅក្សារទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀ ង ៕