Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រថយន្ត តាកូម៉ាបត់ចូលយានដ្ឋានសុខទីជ្រុលបុកម៉ូតូនិង រថយន្តមួយគ្រឿងទៀតរបួសធ្ងន់យុវជនម្នាក់

ភ្នំពេញៈរថយន្តម៉ាកតាកូម៉ា មួយគ្រឿងបានបើកបត់ចូលយានដ្ឋាន សុខទី ជ្រុលទៅបុក ម៉ូតូម៉ាកស្តុបពីមួយគ្រឿង និងរថយន្តមួយគ្រឿងបណ្តាលបុរសជាជាងជួសជុលរថយន្តម្នាក់រងរបួសធ្ងន់ត្រូវរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១១នាទីព្រឹកថ្ងៃទី០៨ ខែធ្នូឆ្នាំ ២០១៨នៅទីតាំងយានដ្ឋានជួសជុលរថយន្តស្ថិតនៅតាមផ្លូវបេតុង៩៩ក្រុម៦ក្នុងភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

រថយន្ត ដែលបង្កគ្រោះថ្នាក់នោះ ម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AH.២១៨៤ បើកបរ ដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណឡើយ ។
ជនរងគ្រោះឈ្មោះផន​វីរៈភេទប្រុសអាយុ១៦ឆ្នាំស្នាក់នៅក្នុងយានដ្ឋានខាងលើ។
តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុរថយន្តបានបើកតាមផ្លូវបេតុង ក្នុងទិដដៅពីជើងទៅត្បូងគោលបំណងទៅជួសជុល។ខណះពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏បានបត់ស្តាំចូលយានដ្ឋានខាងលើមិនដឹងមូលហេតុអ្វីទេ ក៏បានជ្រុលទៅបុកម៉ូតូម៉ាកស្តុបពីតូចពណ៌ក្រហមលាយសមួយគ្រឿង និងទៅបុកជាងកំពុងជួលជុលទៅផ្ទប់រថយន្តស៊ីអាវីមួយគ្រឿងបណ្តាលអោយរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែត្រ។

បន្ទាប់ពីមានគ្រោះថ្នាក់ នគរបាលចុះទៅកន្លែងកើតហេតុ ហើយភាគីទាំងសងខាងក៏បានសម្របសម្រូលគ្នាបញ្ចប់រឿង៕

ចែករំលែកអត្ថបទ