Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

ឃត់ខ្លួនជនសង្ស័យ៥នាក់រួមនិងថ្នាំញមួយចំនួន

ភ្នំពេញ៖​ សមត្ថកិច្ចខណ្ឌដូនពេញបើកកិច្ចប្រតិបត្តិការក្នុងយុទ្ធនាការបន្តស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន។
-ដោយអនុវត្តន៍តាមគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ បានបន្តជំរុញការស្រាវជ្រាវបង្ក្ត្រាបករណីចរាចរណ៍ ជួញដូរគ្រឿងញៀនលើមុខសញ្ញាសកម្ម ដែលអធិការដ្ឋាន ប៉ុស្តិ៍ បានស្រាវជ្រាវកំណត់ក្នុងវិធានការជំនាញត្រៀមប្រតិបត្តិការបង្ក្រាប បានធ្វើសកម្មភាពចរាចរណ៍ ស្ថិតនៅចំណុចផ្ទះលេខ ផ្លូវលេខ១៣ ភូមិ១២ សង្កាត់ផ្សារថ្មី៣ លុះមកដល់វេលាម៉ោង១០:៣០ នាទី ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០១៨ អធិការដ្ឋាន ប៉ុស្តិ៍បានបើករង្វង់កិច្ចប្រតិបត្តិការបង្ក្រាបក្រសោបតែម្តង។
-ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ រួមមាន៖
១/-ឈ្មោះ សួន សុខចំរើន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១០៩ ផ្លូវ១៣០ សង្កាត់ផ្សារចាស់(ជួញដូរគ្រឿងញៀន។
២/-ឈ្មោះ ហម ឆដា ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១០៥ ផ្សារដឹហ្គោ សង្កាត់អូឫ្ឫស្សី ខណ្ឌ៧មករា (ជួញដូរគ្រឿងញៀន)។
៣/-ឈ្មោះ ជា សំរេច ភេទប្រុស អាយុ ៣៥ឆ្នាជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន) ។
៤/-ឈ្មោះ តុប វុធ្ធី ភេទប្រុស អាយុ ១៩ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៨៤ ផ្លូវ១០៧ ភូមិ០៤ សង្កាត់អូឫស្សី៤ ខណ្ឌ៧មករា ( ប្រើប្រាស់គ្រឿងញៀន) ។
៥/ឈ្មោះ ម៉ុច ចន្ទតារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារថ្មី៣ (ប្រើប្រាស់គ្រឿងញៀន)។
-វត្ថុតាងចាប់យករួមមាន:
១/-ក្រាមពណ័សរថ្លា(គ្រឿងញៀន)ចំនួន ៣៤កញ្ចប់ (ធំចំនួន០២កញ្ចប់ តូច ៣២កញ្ចប់។
២/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ ។
៣/-ឧបករណ៍ប្រើប្រាស់សំរាប់សេពគ្រឿងញៀនមួយចំនួន ។
៤/-ថង់សំរាប់ច្រកគ្រឿងញៀនធ្វើសកម្មភាព មួយចំនួន។
៥/-ដាវកែច្នៃចំនួន 0១ដើម ។
-ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។
-ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងប៉ុស្តិ៍រដ្ឋបាលទាំង១១ បន្តជំរុញការស្រាវជ្រាវដើម្បីបើកការបង្រ្កាបជាប់ជាប្រចាំ។
-ដូចបានគោរពរាយការណ៍ជូនខាងលើ សូមមេត្តាគោរពទទួលជូនជ្រាប ។
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់៕