Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋនៅសង្កាត់ព្រែកថ្មីព្រួយបារម្ភពីសន្តិសុខនៅក្នុងភូមិ​ អំពាវនាវឱ្យអធិការខណ្ឌច្បារអំពៅជួយអន្តរាគមន៍

ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅភូមិមួយចំនួនក្នុងសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ ជាពិសេសភូមិព្រែកថ្មីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាសេចក្តីសុខសុវត្ថិភាព ផ្ទាល់ខ្លួនពោលគឺភាពអសន្តិសុខនៅភូមិតែម្តង មានដូចជាចោរលួច ឆក់ ប្លន់គ្រឿងញៀននិងក្មេងទំនើងនិងល្បែងសុីសងជាដើម ហើយពួកគាត់ទាមទារឱ្យលោកមេប៉ុស្តិ៍ព្រែកថ្មីនិងអធិការខណ្ឌច្បារអំពៅមេតា្តជួយមានវិធាការផង ។

  ប្រភពខាងលើបន្តថា បច្ចុប្បន្នក្រុមក្មេងទំនើងនៅក្នុងភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីកំពុងដើរ អុកឡុករាតត្បាតលួច ឆក់ ប្លន់និងគ្រឿងញៀនពេញបន្ទុក ដែលធ្វើឱ្យពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំងស្ទើតែមិនហ៊ានដេកពួនទេ ។ ក្រុមប្រជាពលរដ្ឋបន្តថា រាល់ថ្ងៃនេះ របស់ របរផ្សេងៗសត្វមាន់ ទា ជ្រូក គោក៏ក្រុមនេះលួចគ្មានសល់ ដែរ រហូតមានដល់ករណីប្លន់សម្លាប់ទៀតផង ហើយសូម្បីតែទុយោបូមទឹកដែលពួកគាត់តបាញ់ទឹកស្រោចបន្លែនៅចំការឬទុយោបូមខ្សាច់ក៏ពួកចោរហារយក្នុងភូមិប្រមូលលួចយកទៅវាយបំបែកលក់អេតចាយខ្ទេចខ្ទីដែរដើម្បីយកលុយទៅទិញគ្រឿងញៀនជក់  ។ រីឯល្បែងសុីសងវិញកើតឡើងពេញបន្ទុកតែម្តងមានដូចជា បៀរ អាប៉ោង និងជល់មាន់ក៏មានដែរ គេអះអាងថាបានសែនប្រេនឱ្យអាជ្ញាធរនិងសមត្ថកិច្ចរួចរាល់ហើយ ។ ជាមួយគ្នានោះពេលមានចោរលួច ឆក់ម្តងៗពួកគាត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ព្រែកថ្មី ដោយប៉ូលិសសួរកភស្តុតាង និងសួរកភិនភាគចោរហើយមិនទទួលពាក្យបណ្តឹងនោះទេ ធ្វើឱ្យពួកគាត់រស់នៅក្នុងភាពភ័យខ្លាចនិងអស់ជំនឿទៅលើសមត្ថកិច្ចប៉ុស្តិ៍ព្រែកថ្មីយ៉ាងខ្លាំង ។

    ប្រការនេះ បញ្ជាក់ថា មេប៉ុស្តិ៍ព្រែកថ្មីលោក ម៉ៅ សុីវន ដែលទើបមកកាន់តំណែងថ្មីៗនេះនិងលោក អេម សារ៉ាវុធអធិការខណ្ឌច្បារអំពៅ អសមត្ថភាពក្នុងការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលផ្ទុយស្រឡះពីបទបញ្ជារបស់សម្តេចក្រឡាហោម សខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលលោកតែងតែណែនាំឱ្យកងកម្លាំងថ្នាក់មូលដ្ឋានចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ។

  ប្រជាពលរដ្ឋនៅសង្កាត់ព្រែកថ្មីទាំងអស់បានធ្វើការសំណូមពរទៅមន្ត្រីពាក់ពន្ធ័ទាំងអស់ពិសេស គណៈបញ្ជាការឯកភាពខណ្ឌច្បារ អំពៅ ជួយអន្តរាគមន៍ឬមានវិធាការចំពោះភាពអសន្តិសុខ នៅក្នុងសង្កាត់ព្រែកថ្មី នេះដើម្បីឱ្យពួកគាត់រស់នៅដោយមិនមានភាពភ័យខ្លាចតទៅទៀត ៕