Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យ២នាក់រួមទាំងថ្នាំញៀន២៧កញ្ចប់

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ​ និងប៉ុស្តិស្វាយប៉ាក ឃាត់ខ្លួនជន​សង្ស័យ២នាក់ដកហូតថ្នាំញៀន២៧កញ្ចប់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៥ខែធ្នូឆ្នាំ២០១៨ត្រង់ចំណុចផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង២នាក់រួមមាន៖
ទី១ឈ្មោះ មាញ រតនា ហៅ រាត្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ(ឡឥដ្ឋ៥ខ្នង)ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរកម្មករឡឥដ្ឋ(ជួញដូរ)
ទី២ឈ្មោះ សឿន ពិសី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅឡឥដ្ឋ៥ខ្នង ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកមុខរបរកម្មករឡឥដ្ឋ (ប្រើប្រាស់)។
វត្ថុតាងដកហូតមានក្រាមពណ៌សថ្លាចំនួន២៧កញ្ចប់ ឧបករ​សំរាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួននិងលុយរៀល ៤៥០០០រៀល។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចនាំមកធ្វើការ​សាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូង​រាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕