សន្តិសុខ​សង្គម

យុវជន២នាក់ជិះម៉ូតូឌុបគ្នាលឿនដូចហោះមិនប្រយត្ន័ជ្រុល​ទៅបុកបុរសម្នាក់កំពុងបើកម៉ូតូរឺម៉កកង់បីស្លាប់គួរឲ្យរន្ឋត់

ភ្នំពេញ៖​ យុវជនពីរនាក់ជិះម៉ូតូឌុបគ្នាបើកលឿន ខណះដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ ជ្រុលទៅបុកម៉ូតូរឺម៉កកង់បីចំពីមុខ​ពេញទំហឹង បណ្តាលម្ចាស់រុឺម៉កម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង​ ចំណែកភាគីខាងម៉ូតូរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ឋត់នេះបានកើតឡើងកាលពី​វេលា​ម៉ោង១២​រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ខែធ្នូឆ្នាំ២​០១៨​ នៅ​ចំណុចមុខហាងចិន(យីហោ សានតាវិន)តាមបណ្តោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះ(ស្លាប់)ជាម្ចាស់ម៉ូតូកង់បីមានឈ្មោះ ឡុង សារឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានស្រុកកំណើត ភូមិប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកកែវ។ ដោយខាងម្ចាស់ម៉ូតូនិងអ្នករួមដំណើរមិនស្គាល់អត្តសញ្ណាណនោះទេបានរងរបួសធ្ងន់ម្នាក់​និងស្រាលម្នាក់។

បើតាមសម្ដីយុវជនម្នាក់ដែលរបួសស្រាលភាគីខាងម៉ូតូបង្កបានឲ្យដឹងថា មុនកើតហេតុរូបគេទាំងពីរនាក់បាននាំគ្នាផឹកសុីនៅម្តុំផ្សារដីហុយ លុះផឹកសុីរួចបាននាំគ្នាជិះម៉ូតូត្រឡប់​ទៅកន្លែងស្នាក់នៅវិញដោយជិះម៉ូតូម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ1FQ-9493 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨​ទិស​ដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុច​ផ្លូវកោងកន្លែងកើតហេតុ​ កាច់ចង្កូតមិនទាន់ក៏រេចង្កូត​ ទៅបុក​ម៉ូតូរឺម៉កកង់បីមួយគ្រឿង​ ពណ៌ក្រហម​ ពាក់ស្លាកលេខ​ភ្នំពេញ1H-6003 បើកបរដោយបុរសម្នាក់ធ្វើដំណើរ​បញ្ច្រាស់ទិសដៅគ្នា​ បណ្ដាលឲ្យម្ចាស់រឺម៉កស្លាប់​ និងយុវជនខាងម៉ូតូរបួសធ្ងន់ម្នាក់ត្រូវថយន្តសាមុយដឹកទៅមន្ទីរពេទ្យ​ និងម្នាក់ទៀតរត់គេចខ្លួន​ ។

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ជំនាញមកធ្វើការវាស់វែងយករុឺម៉ក​និងម៉ូតូបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកោសល្យ​វិច្ឆ័យរួចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំសាច់ញាត្តិ​មកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

ចែករំលែកអត្ថបទ