Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌឫស្សីឃាត់ខ្លួនជនសង្ស័យថ្នាំ២កញ្ចប់

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ កាលពីថ្ងៃទី០៧ ធ្នូឆ្នាំ២០១៨ វេលាម៉ោង ១៩និង០០នាទី នៅចំណុចផ្លូវបេតុង ក្រុមទី០៨ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ​ ។
ជនសង្ស័យឈ្មោះ ហេង ចាន់ឌីណា ភេទប្រុស អាយុ៣១​ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះ២១៣ជ ផ្លូវបេតុង ក្រុមទី០៤ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ
សំភារៈដកហូតមាន
១/ ក្រាមពណ៍សថ្លាចំនួន ០២កញ្ចប់តូច
២/ ប្រាក់ចំនួន ៤,៥០០រៀល
៣/ ទូរស័ព្ទដៃមួយគ្រឿងម៉ាក hiya ពណ៍ស
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរយកចម្លើយកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីតាមនីតិវិធី៕

ចែករំលែកអត្ថបទ