ឆក់ទូរស័ព្ទពីជនជាតិបរទេសបានសម្រេចតែគេចមិនរួចត្រូវម្ចាស់ដេញទាន់ធាក់ដួលចាប់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ទូរស័ព្ឌនិងប្រជា ពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិបរទេសម្នាក់ដែលកំពុងឈរនិយាយទូរស័ព្ឌបានសម្រេច រួចបើកម៉ូតូរត់គេចត្រូវម្ចាស់ដេញតាមទាន់ចាប់បានឲ្យប្រគល់ឲ្យសមត្ថកិច្ច ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡេីងកាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី១ខែមិថុនាឆ្នាំ២០១៩ នៅចំណុចមុខផ្សារកណ្តាលតាមបណ្ដោយផ្លូវ១៣កែងនិងផ្លូវ១៥៤សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ នុត សុភ័ក្ត ភេទទី៣ អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដនិងកន្លែងស្នាក់នៅក្នុងភូមិបឹងសាឡាង
Read More