Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតសង្ស័យជាសពបុរសនាំកូនទៅលោតទឹក

ខេត្កកណ្ដាល៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតទឹកមិនស្គាល់អត្តសញ្ញាណបង្កការភ្ញាក់ផ្អើល
ហេតុការណ៍នេះកើតឡើងកាលម៉ោង១១និង០០នាទី ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នា២០១៨ស្ថិតនៅតាមដងទន្លេមេគង្គចំនុចមុខវត្តសារិកាកែវក្នុងភូមិអរិក្សត្រឃុំអរិក្សត្រស្រុកល្វាមឯមខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថាសាកសពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដែលប្រជាពលរដ្ឋបាន ដើរទៅមើលមងក៏ប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតជាប់មងរបស់គាត់ហើយបានរាយការណ៍អោយសមត្ថកិច្ចមកពិនិត្យសព ។ ខណះសមត្ថកិច្ចបានមកដល់បានអូសសពមកលើគោករួចបានធ្វើកោសល្យវិឆ្ឆ័យពិនិត្យលើសាកសពរួចរាល់ហើយ សមត្ថកិច្ចបានបញ្ជាក់ថាសពបុរសខាងលើពិតជាលង់ទឹកស្លាប់ពិតប្រាកដែន។ ប្រភពពីប្រជាពលរដ្ឋខ្លះបានដាក់ការសង្ស័យថាជាសពបុរសម្នាក់ដែលនាំកូនមកលោតទឹកស្ពានជ្រោយចង្វាកាលពីថ្ងៃទី០៤ខែ
កក្ដដាឆ្នាំ២០១៨ម្សិលមិញ ។

ក្រោយមកសាកសពត្រូវបានសមត្ថកិច្ចយកទៅតំកល់ទុកនៅវត្តសារិការកែវរងចាំសាច់ញ្ញាតិមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ