Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ឆក់ទូរស័ព្ទ​ពីជនជាតិបរទេសបានសម្រេច​តែ​គេចមិនរួចត្រូវម្ចាស់ដេញទាន់ធាក់ដួលចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់ ត្រូវបានម្ចាស់ទូរស័ព្ឌនិងប្រជា ពលរដ្ឋដេញចាប់ប្រគល់ឲ្យ​សមត្ថកិច្ច​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនជាតិបរទេសម្នាក់ដែល​កំពុង​ឈរ​និយាយទូរស័ព្ឌបានសម្រេច​ រួចបើក​ម៉ូតូរត់​គេចត្រូវម្ចាស់ដេញតាមទាន់ចាប់បានឲ្យប្រគល់ឲ្យសមត្ថកិច្ច ៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះបានកើតឡេីង​កាលពី​វេលាម៉ោង​១ និង​១០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី​១ខែ​មិថុនាឆ្នាំ​២០១៩​ នៅចំណុចមុខផ្សារកណ្តាលតាមបណ្ដោយ​ផ្លូវ​១៣កែងនិងផ្លូវ១៥៤សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យ​មាន​ឈ្មោះ​ នុត សុភ័ក្ត ភេទទី៣ អាយុ២៥ឆ្នាំជនជាតិខ្មែរ ​មុខរបរមិនពិតប្រាកដនិងកន្លែងស្នាក់នៅក្នុងភូមិបឹងសាឡាង សង្កាត់ បឹងសាឡាងខណ្ឌទួលគោក ។ ជិះម៉ូតូម៉ាក អាយខុន ពណ៌លឿង លាយស ពាក់ស្លាកលេខភ្នំពេញ1CV-5117
ជនរងគ្រោះជាជនជាតិបរទេសមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះជាជនជាតិ បរទេស កំពង់ឈរនិយាយទូរស័ព្ឌ ​ដើរលើកំណាត់​ផ្លូវ១៣ក្នុង​ទិស​ដៅ​ពីត្បូងទៅជើង លុះក្រោយមកក៏ស្រាប់​តែ​លេចមុខ​ជនសង្ស័យ​ម្នាក់ (ជាភេទទី៣) ជិះម៉ូតូ​មួយ​គ្រឿង​​មកពី​ក្រោយ​ រួចក៏​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ពី​ដៃជន រងគ្រោះបានសម្រេចហើយព្យាយាមបើក​ម៉ូតូគេច​ ។ ប្រភពបន្តថា​ ភ្លាមៗ​ ​ជនរងគ្រោះក៏បានរត់ដេញតាមទាន់ក៏លោតធាក់ម៉ូតូឲ្យដួលទាំងអស់គ្នា ហើយក៏មានប្រជាពលរដ្ឋជួយចាប់ស្វារគមន៏ មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។ចំណែកជនរងគ្រោះរងរបួសរលាត់ជើងផងដែល។
ចំពោះមុខសម្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេកន្លងមកធ្លាប់ធ្វើសកម្មភាពឆក់​បានសម្រេចពីរលើរួចមកហើយ ទើបលើក​ទីបីនេះត្រូវអស់លក្ខ័​ ។

ក្រោយមក​ ជនសង្ស័យ​​ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ជ័យជំនះដេីម្បី​កសាង​សំណុំ​រឿងបញ្ជូន​ ​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ចាត់ការបន្តតាម​នីតិវិធី​ច្បាប់​៕

ចែករំលែកអត្ថបទ