Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់រួមនិងដាវសាម៉ូរ៉ៃ៣ដើមម៉ូតូ១គ្រឿង

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌទួលគោក​ជិះ​ល្បាតក្នុងមូលដ្ឋានប្រទះឃើញជនសង្ស័យ​ ៣នាក់ជិះម៉ូតូមួយគ្រឿង ដោយមានការ​សង្ស័យក៏បានកាក់ឆែកឆែស្រាប់តែឃើញមានដាវសាម៉ូរ៉ៃជាប់និងខ្លួនចំនួន៣ដើម ក៏​បាន​ ឃាត់ខ្លួនយកមកសួរនាំតែម្ដង ។
​ -ហេតុការណ៍នេះបានកើតឡើងកាលពី​វេលាម៉ោង១២និង៤០នាទីរំលងអធ្រាតឈាន​ ចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៥៩៨ ចំណុចជិតស្តុប​ត្រឡោកបែក ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួល​គោក រាជធានីភ្នំពេញ ។​

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ ហេង វុត្ថា ភេទប្រុស អាយុ​២០ឆ្នាំមុខរបសន្តិសុខយាមផ្ទះសំណាក់ ស្នាក់​នៅសង្កាត់ផ្សារដើមថ្កូវ​ខណ្ឌចំការមន ។ ទី២ ឈ្មោះ ឡុង ឡៃ ភេទប្រុស​អាយុ២១ឆ្នាំ មុខ​របមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ និងទី៣ ឈ្មោះ រ៉េត ថារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខ​របបមិនពិតប្រាកដ ស្នាក់បន្ទប់ជួលសង្កាត់​បឹងកក់២ ខណ្ឌទួលគោក ។​

សមត្ថកិច្ចបានបន្តថា មុនឈានទៅដល់ឃាត់ខ្លួនជនសង្ស័យខាងលើគឺកម្លាំងនគរបាលខណ្ឌទួលគោកបានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រដើម្បីទប់ស្កាត់បទល្មើសផ្សេងៗការពាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រាប់តែ​ប្រទះឃើញជនសង្ស័យមានគ្នា៣នាក់​ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់០១៣ព​ណ៌ខ្មៅ ពាក់​ស្លាកលេខភ្នំពេញ1BP-2124ធ្វើដំណើរ​ ក្នុងទិសដៅពីត្បូងទៅជើង ដោយមានការ​សង្ស័យសមត្ថកិច្ចបានហៅឲ្យឈប់ តែជន​សង្ស័យទាំងបីនាក់មិនព្រមឈប់ នោះទេ​ទើបកម្លាំងសមត្ថកិច្ចបានជិះម៉ូតូដេញតាមពី​ក្រោយកាក់ពីមុខធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោកផ្ដួលម៉ូតូចោលនិងធ្លាក់ដាវសាម៉ូរ៉ៃ ហើយបំរុងរត់គេចខ្លួន ត្រូវ​កម្លាំងសមត្ថកិច្ចក្របួចបានទាំងបីនាក់ភ្លាមៗតែម្ដង។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំងបីនាក់ រួមទាំងវត្ថុតាងខាងលើ​ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ​ទួល​គោកនាំមកប៉ុស្តិ៍ទឹកល្អក់១ដើម្បីសាក​សួរនិងធ្វើកំណត់ហេតុ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ
ទួ​លគោក ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ