Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូវ៉ាជែងប្រញាប់ទៅយកប្រពន្ធទាក់ដៃ​ចង្កូតដួលត្រូវរថយន្ដកិនស្លាប់គួរឲ្យរន្ធត់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនវ៉ាជែងប្រញាប់ទៅយកប្រពន្ធចេញពីធ្វើការរោងចក្រតែអកុសលទាក់ដៃជាមួយនិងម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលត្រូវរថយន្តរបស់ក្រុមហ៊ុន​ អ៊ីឈី​ តាន់​ កិនស្លាប់យ៉ាង​អាណោចអាធម៌
-គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៥និង ៣០នាទីល្ងាចថ្ងៃទី ៣១ ខែឧសភាឆ្នាំ២០១៩នៅចំណុចស្ពានកំពុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រខណ្ឌដង្កោខណ្ឌ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ​ ស៊ឹម ផានិត អាយុ២៧ ឆ្នាំស្នាក់​នៅភូមិសេរីសម្បត្ដិ សង្កាត់​ គង​ ណាយ ខណ្ឌដង្កោ ។

យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារបានអោយ​ដឹងថាមុនពេលកើតហេតុជនរង​គ្រោះ​ បានជិះម៉ូតូមួយគ្រឿងម៉ាកwave iតាមបណ្ដោយ​ ផ្លូវជាតិលេខ៣ ទិសពីត្បូងទៅជើង គោលបំណងទៅ យកប្រពន្ធចេញពីធ្វើការរោងច្រកក្បែរកន្លែងកើតហេតុ ស្រាប់តែ​មកជួបគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ត្រូវរថយន្តកិន​បណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត​ គួរឲ្យអាណោចអាធម៌​ ។

ប្រភពដដែលបានបន្ដទៀតថា ជនរងគ្រោះបានជិះម៉ូតូវ៉ាជែងជាមួយនឹងម៉ូតូផ្សេងទៀត​មិនចាំម៉ាក បណ្ដាលឱ្យទាក់ដៃចង្កូតគ្នា ​ដួលក៏ត្រូវរថយន្តមកពីក្រោយស្របទិសគ្នាកិនស្លាប់ភ្លាមៗតែម្ដង ។

បន្ទាប់ពីកើតហេតុរថយន្តបង្កគ្រោះថ្នាក់​ចរាច​រ​ណ៍ខាងលើបានបើកគេចមកដល់ចំណុច​ស្ពាន ៧ មករា រួចចតចោល ហើយតៃកុងរថយន្ដបានចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានអូស​រថយន្តបង្កដាក់ទៅអែបកៀនកុំឱ្យមានការកកស្ទះ រួចបានធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញខណ្ឌដង្កោ ដើម្បីចុះមកធ្វើការវាស់​វែង និងទាក់ទងសមត្ថកិច្ចជំនាញចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញចុះមកអូសរថយន្ត និងម៉ូតូទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ