Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យតូចចិត្តនិងបងប្អូនមិនឲ្យយកប្ដីថ្មី គិតខ្លីចងកសម្លាប់ខ្លួនចោលកូន២នាក់

ភ្នំពេញ៖ ស្ត្រីម្នាក់សង្ស័យតូចចិត្តនិងបងប្អូន​មិនអោយយកប្ដី​ ក្រោយសម្រេចចិត្តគិតខ្លីចង.ក​ សម្លាប់ខ្លួនចោលកូនប្រុសស្រី២នាក់
-ហេតុការណ៍ភ្ញាកផ្អើលនេះបាន​កើតឡើង​កាលពីវេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី២ ខែមិថុនា​ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះជួលជាន់ទី២ បន្ទប់លេខ៦ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។

សពស្ត្រីរងគ្រោះមានឈ្មោះ កែវ ស្នា ភេទ​ស្រី៣៣ឆ្នាំ មុខរបនៅផ្ទះ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ​ និងមានស្រុកកំណើតនៅខេត្តតាកែវ។ រីឯប្ដីក្រោយមានឈ្មោះ មឿន រ៉ាវី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបមេជាងសំណង់ ស្នាក់នៅផ្ទះជួលជាមួយគ្នា។​ មានស្រុកកំណើតនៅស្រុកកំចាយមាស ខេត្តព្រៃវែង។

យោងតាមការរៀបរាប់ពីប្ដីក្រោយរបស់ជន​រងគ្រោះបានឲ្យដឹងថា រូបគាត់និងជនរងគ្រោះបានស្គាល់គ្នាជាង៥ខែមកហើយ ដោយជនរងគ្រោះមានកូនប្រុសស្រី២នាក់ និងបានរស់នៅជាមួយគ្នាទាំងមិនទាន់រៀបការនិងស្រឡាញ់គ្នាណាស់ ។
ប្ដីក្រោយរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងទៀតថា សង្ស័យតែសាច់ញាតិស្ត្រីរងគ្រោះមិនឲ្យរៀបការជាមួយរូបគាត់ហើយ​មើលទៅ ទើប​ ជនរងគ្រោះគិតខ្លីបែបនេះ ។​

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅជំនាញមកធ្វើកោ​សល្យវិឆ័យ ហើយសន្តិដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងក​សម្លាប់ខ្លួនឯងពិតប្រាកដមែន ។ រួចធ្វើកំណត់​ហេតុប្រគល់សពជនរងគ្រោះអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ