Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

ឃើញគេទុកម៉ូតូមិនដកសោរឡើងជិះគេច​ខ្លួនពីខណ្ឌចំការមន ដល់ខណ្ឌដូនពេញត្រូវជនរងគ្រោះដេញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព​លួចយកម៉ូតូមួយគ្រឿងបានសម្រេច នៅ​ចំណុច​មុខ​ ហាងលក់ស្រា អនឡាញ តាមបណ្ដោយផ្លូវ១៨៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌ​ចំការមន ហើយបានព្យាយាមជិះគេចខ្លួន ទាំងជនរងគ្រោះខំជិះដេញតាមរហូតដល់ផ្លូវ១៣០ កែងផ្លូវលេខ១៩ ជនសង្ស័យក៏បាន​ដួល ធ្វើឲ្យពលរដ្ឋរស់នៅក្បែរនោះជួយចាប់និងស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច​ ៖​ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង​១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ។​

ជនសង្ស័យមានឈ្មោះ លី ហេង(ហៅហេង)​ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបបមិន​ពិតប្រាកដ​ ទីលំនៅក្នុងសង្កាត់ផ្សារ​កណ្ដាល​១ ខណ្ឌដូនពេញ-បានធ្វើសកម្មភាពលួច​យក​ម៉ូតូម៉ាក​Zoomer X ពណ៌ស​​លាយទឹកក្រូច ពាក់ស្លាកលេខ រតនគីរី 1B-6846 របស់ជនរងគ្រោះឈ្មោះ ម៉ៃ ឬទ្ធិឃេី ភេទប្រុស​អាយុ២១ឆ្នាំ មុខរប​ មន្ត្រីប៉ូលិស ស្នាក់នៅ​សង្កាត់មិត្តភាព ​ខណ្ឌ7មករា ។​

យោងតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានមកហាងត្រង់ទីតាំងកើតហេតុ ហើយបានចតម៉ូតូមុខហាងទាំងមិនបានដកសោរ ព្រោះគិតថាចូល​មួយភ្លេតខណះពេលនោះក៏លេចមុខជនសង្ស័យ​ ខាងលើដើរមកក្បែរម៉ូតូរបស់ជនរងគ្រោះរួចឡើងបញ្ឆេះជិះយ៉ាងប្រយ៉ាប់ និងត្រូវជនរងគ្រោះឃើញស្រែកឆោឡោ ព្រមទាំងជិះម៉ូតូដេញតាមតាំងពីម្ដុំវិទ្យាស្ថានវ៉ាន់ដា (ខណ្ឌចំការមន)រហូតដល់ផ្លូវ១៣០ក្នុងសង្កាត់​ផ្សារកណ្ដាល២ ខណ្ឌដូនពេញ ទើបជន​សង្ស័យជិះដួល ក៏ត្រូវជនរងគ្រោះនិងប្រជាពលរដ្ឋជួយចាប់ស្វាគមន៍ឡើងចាស់ដៃ ទើបទាក់ទងទៅសមត្ថកិច្ចឲ្យមកទទួល ។​

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល​ប៉ុស្ដិ៍រដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរ​បាលខណ្ឌចំការមន បានចុះទៅនាំខ្លួនជន​សង្ស័យ និងជនរងគ្រោះ មកធ្វើការសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕