Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

បើកម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យដួលរបួសធ្ងន់ស្រាលពីរនាក់

ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូមួុយគ្រឿងឌុបគ្នាបើកក្នុងល្បឿនលឿនខណះដល់ផ្លូវកោងកាត់ចង្កូតមិនទានជ្រុលទៅបុកបង្កាន់ដៃ​ស្ពា​ន​អាកាសស្ទឹងមានជ័យ​ បណ្តាលឲ្យបុរសម្នាក់​រងរបួសធ្ងន់បែកក្បាលនិងម្នាក់ទៀតរបួស​ស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពី​វេលាម៉ោង៣ទៀបភ្លឺចូលថ្ងៃទី៣០ខែឧសភា​ឆ្នាំ២០១៩​ នៅចំណុចលើស្ពានអាកាស​ស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់ជិះ​ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី​ ពាក់​ស្លាក​លេខ ភ្នំពេញBA-7944 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុខាងលើ​ ជួននិងផ្លូវកោងផងនោះ​ក៏បានរេចង្កូតទៅបុក​បង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យបណ្តាល​ ឲ្យដួលបោកក្បាលនិងថ្នល់រងបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ។

ក្រោយកើតហេតុ រថយន្តសង្គ្រោះបន្ទាន់របស់ក្លីនីកមហានគរបានដឹងជនរងគ្រោះទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូត្រូវបានជន​រងគ្រោះរងរបួសស្រាលជិះតាមក្រោយ​រថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីពេទ្យ៕