Sunday, August 30, 2026
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

ស្ត្រីម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់គួរឲ្យសង្វេក

កំពត៖​ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវចរន្តអគ្គិសនី​ឆក់ស្លាប់បាត់​បង់ជីវិតយ៉ាងអាណោច​អធម៌ ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យសង្វេកនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទី​ព្រឹក​ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៩​ នៅភូមិកំពង់ត្រាចទី២​ ឃុំកំពង់ត្រាចខាងលិច​ ស្រុកកំពង់ត្រាច​ ខេត្តកំពត​ ។ សមត្ថកិច្ចបានអោយដឹងថា​ ស្ត្រីរងគ្រោះមាន​ឈ្មោះ​ សៅ អឿន ភេទស្រី អាយុ៥៨ឆ្នាំមានទីលំនៅ​ ភូមិឃុំ កើតហេតុខាងលើ។ សមត្ថកិច្ចបន្តថា​ មុនពេលកើត​ហេតុ​ ស្ត្រីរងគ្រោះបានយកអំពូលភ្លើងទៅ​ផ្លាស់ប្ដូរ​ដោយ​មានការធ្វេសប្រហេស​ក៏ត្រូវឆ្លងចរន្តអគ្គិសនីឆក់​ស្លាប់តែម្ដង​ ។

Read More
សន្តិសុខ​សង្គម

ផ្លូវ​ទឹក​ឆ្លងកាត់​ស្ពាន​ព្រែក​តាមាក់​ត្រូវរផ្អាកចរាចរណ៍​ ជាបណ្តោះអាសន្ន​

កណ្តាល​៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ និងផ្អាកចរាចរណ៍ផ្លូវទឹកជាបណ្ដោះអាសន្ន នៅស្ពានព្រែកតាមាក់ រហូតដល់មានសេចក្ដីជូនដំណឹងជាថ្មី។ ប្រភពដដែលបញ្ជាក់បន្ថែមថា ដោយសារមានឧបទ្ទវហេតុសាឡង់ដឹកខ្សាច់ជាប់គាំង នៅសសរស្ពានព្រែកតាមាក់ ហើយក្រុមការងារបច្ចេកទេសកំពុងជួយសង្រ្គោះ ដូចនេះមន្ទីរសាធារការ សូមធ្វើការបិទចរាចរណ៍នាវា ជលយាន

Read More
សន្តិសុខ​សង្គម

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យអ្នកបើករងរបួសធ្ងន់ទាំងសង់ខាង

ភ្នំពេញ៖​ ម៉ូតូឌ្រីមសង់២គ្រឿងប៉ះគ្នាបណ្ដាល​ឲ្យបុរស២នាក់រងរបួសធ្ងន់ដូចគ្នា​ត្រូវបាន​បង​ប្អូនដឹកទៅព្យាបាលនៅមន្ទីរពេទ្យរៀងខ្លួន គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃទី១២ខែ​កញ្ញាឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវ១០៥K​មុខប្រលានយន្តហោះ​ ស្ថិតក្នុងសង្កាត់កាកាប១​ ខណ្ឌពោធិសែន​ជ័យ​ ។ ជនរងគ្រោះទី១​ មានឈ្មោះ​ វុន​ ភេទប្រុសអាយុជាង៤០​ឆ្នាំ​ ជិះម៉ូតូម៉ាកហុងដា​ឌ្រីម​ សេ​១២៥​ពណ៌ខ្មៅ ស្លាកលេខ​កំពងធំ1D-9796​ ជនរងគ្រោះទី២​ មានឈ្មោះ​ ផាវ​ រី​ ភេទ​ប្រុស​អាយុ២២ឆ្នាំ​ ជិះម៉ូតូម៉ាកហុងដា​ឌ្រីម​

Read More
សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនក្រុមចោរឆក់ ០៦នាក់ទៅតុលាការ!

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ក្រូមចោរឆក់ ០៦នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​បញ្ជួនទៅតុលាការ​ រួមមាន៖​ ទី១/ ឈ្មោះ ជី លីហេង ហៅឆើត ភេទប្រុស អាយុ ១៧ឆ្នាំ

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចជំនាញឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់រួមនិងថ្នាំញៀនជិត៤គីឡូ​នៅខណ្ឌសែនសុខ​

ភ្នំពេញ៖​ កម្លាំងជំនាញ​(ក១១)មន្ទីរប្រឆាំងបទ​ ល្មើសគ្រឿងញៀន​ បានឆ្មក់បង្ក្រាបនិងឃាត់​ខ្លួន​ជនសង្ស័យជាមេក្លោងជួញដូរគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំញៀន​(ជិត៤គីឡូក្រាម)។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩​ នៅចំណុចផ្លូវលំ ផ្ទះគ្មានលេខ បន្ទប់លេខ៩ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ជនសង្ស័យជាមេក្លោងគ្រឿងញៀន ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ យ៉េន ជឿន ភេទប្រុស

Read More
សន្តិសុខ​សង្គម

ខ្លាំងមែន​ ! ជំពាក់លុយគេហើយពេល​គេទៅ​ទារស្ទុះវាយប៉ោងភ្នែក​ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖​ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន​យក​សួរនាំនៅប៉ុស្តិនគរបាល​ អូរបែកក្អម បន្ទាប់ពីប្រើអំពើហឹង្សាវាទៅលើបុរសម្នាក់​ឲ្យ​រងរបួសបែកមុខ​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០​២និង០០នាទីរសៀលថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៩ នៅមុខផ្ទះលេខ២៤៥ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែ​ន​សុខ។ ជនដៃដល់ដែលប្រើអំពើហឹង្សា​មានឈ្មោះ​ លី សូម៉ានេថ ភេទប្រុស​ អាយុ៣៩ឆ្នាំមុខរបរ​ លក់ទាខ្វៃ ស្នាក់នៅផ្ទះលេខ២៤៥ ផ្លូវបេតុង ភូមិស្លែងរលើងសង្កាត់អូរបែកក្អមខណ្ឌសែ​ន​សុខ​

Read More
សន្តិសុខ​សង្គម

បើករថយន្តលឿនខ្វះការប្រុងប្រយត្ន័ជ្រុលបុកសួនច្បារចែកផ្លូវបន្តបុកជញ្ជាំងផ្ទះប្រជាពល​រដ្ឋ​ បន្ថែមទៀត

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ត​បុកឃឿនសួនច្បារចែកផ្លូវ​ បន្តបុកចូលផ្ទះប្រជាពលរដ្ឋធ្លុះជញ្ជាំងទៅមុខលែងរួច គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ​វេលាម៉ោង១២ និង៣០នាទីរំលងអធ្រាតចូលថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវ២១៧​ ចំនុចមុខផ្សារស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ​ ពណ៌ទឹកមាស គ្មានស្លាកលេខ បើក​បរដោយបុរសម្នាក់​ រួមដំណើរជាមួយបុរស​ ម្នាក់ទៀត​សង្ស័យស្រវឹងស្រា​ បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូច​ ហោះ​ ខណៈមក​ដល់ចំណុចកើត​ហេតុស្រាប់តែរថយន្តរេចង្កូត​មកខាងឆ្វេងជ្រុលទៅបុក​ឃឿនសួនច្បារចែកផ្លូវ

Read More
សន្តិសុខ​សង្គម

ឆេះគំនរថង់ផ្លាស្ទិចផ្អេីលអ្នកភូមិទាំងកណ្ដាលអាធ្រាត

ភ្នំពេញ​៖​ ឆាបឆេះគំនរថង់ផ្លាស្ទិច​ សន្ធោ​សន្ធៅ​ ​បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច​ ទាំងកណ្ដាលអាធ្រាត្រ ហេតុការណ៍នេះកើតឡើងនៅវេលា​ម៉ោង​ ១ និង៤០នាទីចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩​​ ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ តាមប្រភពឲ្យដឹងថា​ ទីតាំងខាងលេីជាកន្លែងផ្ទុកនៅគំនរថង់ផ្លាស្ទិចចាស់ៗដេីម្បីផលិត​ចេញជាថង់ផ្លាស្ទិច ថ្មី។ បើតាមសម្ដីបុរសម្នាក់រៀបរាប់ថានៅមុន​កេីត​ហេតុ គាត់ឃេីញអណ្ដាតភ្លេីងឆេះចេញមក​ពីក្នុងគំនរថង់ផ្លាស្ទិច​ យ៉ាងសន្ធោសន្ធៅ​ ទើប​មានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដែល​រស់នៅក្បែរ​ហើយក៏បាន​

Read More
សន្តិសុខ​សង្គម

រលាយអស់ហើយ​ ! តូបលក់ដូរក្នុងផ្សារឃ្លាំង​រំសេវចំនួន៤០តូប​ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង

ភ្នំពេញ​៖​ តូបលក់ដូរ​ របស់អាជីវក​ ក្នុងផ្សារឃ្លាំងរំសេវត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិង​សមត្ថកិច្ច​ កាលពីវេលាម៉ោង​១១និង​២០​នាទី​យប់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩​ ​នៅចំនុចផ្សារឃ្លាំងរំសេវ​ ផ្លូវម៉ៅសេទុង​ សង្កាត់ផ្សារដេីមគរ​ ខណ្ឌទួលគោក។ យោងតាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យ​ដឹងថា​ មុនដំបូងគេឃេីញអគ្គីភ័យបានឆេះផ្តេីមចេញពីតូបលេខ២០២​-២០៤​និង២០៥​ ដែលជាតូបលក់ទូរស័ព្ទដៃ​ នៅខាងមុខគេ ភ្លាម​ៗនោះប្រជាពលរដ្ឋបានរាយការណ៍​ទៅ​សមត្ថកិច្ចមូលដ្ឋាន​ ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍​ ជួយបាញ់ពន្លត់តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡេីងដោយក្រុមពន្លត់អគ្គិភ័យពិបាក​ បាញ់ព្រោះតូបនីមួយៗជាប់សោរ។ សមត្ថកិច្ចបានឲ្យដឹងថា​ បន្ទាប់ពីទទួលបាន​ថាមានហេតុការអគ្គិភ័យ​

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចស្រុកសំរោងទង​ ឃាត់ខ្លួនជនសង្ស័យ​៥នាក់ដកហូតថ្នាំញៀន១៧កញ្ចប់

កំពង់ស្ពឺ​៖​ កម្លាំងនគរបាល​ ស្រុកសំរោងទង​ឃាត់ខ្លួនជនសង្ស័យ​ ជាមុខសញ្ញាជួញដូរនិង​រក្សាប្រើប្រាសនូវសារធាតុញៀនខុសច្បាប់ចំនួន៥នាក់​ ៖​ ការឃាត់ខ្លួននេះធ្វើឡើងកាល​ពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី​១០ខែកញ្ញាឆ្នាំ២០១៩​ នៅចំណុចភូមិសៅកែ​ ឃុំ​ រលាំងចក ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនរួម​មាន​ ៖​ ទី១-ឈ្មោះ ណន ទូម៉េង ភេទ​ប្រុស​អាយុ២៣ឆ្នាំ រស់នៅភូមិសៅ​កែ ឃុំរលាំងចក

Read More