Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យអ្នកបើករងរបួសធ្ងន់ទាំងសង់ខាង

ភ្នំពេញ៖​ ម៉ូតូឌ្រីមសង់២គ្រឿងប៉ះគ្នាបណ្ដាល​ឲ្យបុរស២នាក់រងរបួសធ្ងន់ដូចគ្នា​ត្រូវបាន​បង​ប្អូនដឹកទៅព្យាបាលនៅមន្ទីរពេទ្យរៀងខ្លួន
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃទី១២ខែ​កញ្ញាឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវ១០៥K​មុខប្រលានយន្តហោះ​ ស្ថិតក្នុងសង្កាត់កាកាប១​ ខណ្ឌពោធិសែន​ជ័យ​ ។

ជនរងគ្រោះទី១​ មានឈ្មោះ​ វុន​ ភេទប្រុសអាយុជាង៤០​ឆ្នាំ​ ជិះម៉ូតូម៉ាកហុងដា​ឌ្រីម​ សេ​១២៥​ពណ៌ខ្មៅ ស្លាកលេខ​កំពងធំ1D-9796​
ជនរងគ្រោះទី២​ មានឈ្មោះ​ ផាវ​ រី​ ភេទ​ប្រុស​អាយុ២២ឆ្នាំ​ ជិះម៉ូតូម៉ាកហុងដា​ឌ្រីម​ សេ១២៥​ពណ៌ខ្មៅ​ ស្លាកលេខ​ កណ្ដាល​1O-6287 អ្នកទាំង២រងរបួសធ្ងន់ដូចគ្នា។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាន​ដឹងថា​ បន្ទាប់ពីកើតហេតុភ្លាមៗ​ស្រាប់តែមាន​បងប្អូនខាងម៉ូតូ​ ឌ្រីម​សេ១២៥​ពណ៌ខ្មៅ​ស្លាក​លេខ​កំពងធំ1D-9796​ មកលើកយក​ម៉ូតូ​ស្លាកលេខ​ កណ្ដាល​1O-6287​ ជិះទៅបាត់​មួយសន្ទុះក្រោយមកទើបជិះមកវិញ​ដោយ​សាច្រឡំ​ ត្រូវបានសមត្ថកិច្ច​ ឃាត់យកទៅ​សួរនាំ​ ។

ក្រោយកើតហេតុសមត្ថកិច្ច​បានវាសវែងយក​ម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការខណ្ឌពោធិសែនជ័យ​ ចាំដោះស្រាយតាម​ច្បាប់នៅពេលក្រោយ​ ៕

ចែករំលែកអត្ថបទ