Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនក្រុមចោរឆក់ ០៦នាក់ទៅតុលាការ!

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ក្រូមចោរឆក់ ០៦នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​បញ្ជួនទៅតុលាការ​ រួមមាន៖​ ទី១/ ឈ្មោះ ជី លីហេង ហៅឆើត ភេទប្រុស អាយុ ១៧ឆ្នាំ ,២/ ឈ្មោះ សន ពិសិទ្ធ ភេទប្រុស អាយុ ១៦​ឆ្នាំ ,៣/ ឈ្មោះ សូ ណងបុត្រា ភេទប្រុស អាយុ ១៤ឆ្នាំ ,៤/ ឈ្មោះ គុជ ពីរតនា ភេទ​ប្រុស អាយុ ១៩ឆ្នាំ ,៥/ ឈ្មោះឳម ជ័យរ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ ទាំង០៥នាក់នេះត្រូវ​បានកម្លាំងអាវុធហត្ថខណ្ឌដង្កោ សហការ​ជា​មួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម អាវុធហត្ថរាជធានី​ភ្នំពេញ ឃាត់ខ្លួនបានកាលពីវេលា​ម៉ោង​១៣​និង​០០នាទីនៅផ្ទះរបស់ពួកគេ ចំណុចបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៦/ ឈ្មោះ ថន ចន្ធី ភេទប្រុស អាយុ ១៩ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង​១៤និង០០នាទីនៅចំណុចស្តង់បុរីកីឡាសង្កាត់​ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សរុបជនសង្ស័យទាំង០៦នាក់ខាងលើ គឺជា​បក្សពួកក្រុមចោរឆក់ តែមួយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីស្រ្តីជនរងគ្រោះជាជនជាតិចិន បានសម្រេច នៅចំណុចផ្លូវ១២៨ កែងផ្លូវ២៤៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួ​ល​គោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០​នាទី និងត្រូវបានកម្លាំងអាវុធហត្ថស្រាវជ្រាវ ឃាត់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ៕