Sunday, November 10, 2024
Latest:
សន្តិសុខ​សង្គម

ទឹកភ្លៀងជន់លិចកំណាត់ផ្លូវជាតិលេខ៣​អាជ្ញាធរផ្អាកធ្វើចរាចរណ៍បណ្ដោះអាសន្ន

ព្រះសីហនុ៖ បើតាមអាជ្ញាធរឃុំសាមគ្គីបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៩ នេះ​ កំណាត់ផ្លូវលំក្រាលគ្រោះក្រហមភ្ជាប់ពីផ្លូវជាតិលេខ៣(វាលរេញ-កំត)ចូលទៅភូមិព្រែកក្រាញ់ឃុំសាមគ្គី ចំណុចកំពង់ផ្ការ ស្ថិតក្នុងភូមិបឹងរាំង​ ត្រូវបានជំនន់ទឹកភ្លៀងជន់លេច​ ហូរកាត់លើផ្លូវ ។

ជាមួយគ្នានេះអាជ្ញាធរឃុំអំពាវនាវអាចថាសុំផ្អាករថយន្តធ្វើចរាចរណ៍ជាបណ្តោះអាសន្នសិន ហើយសម្រាប់ថ្មើជើងមុនឆ្លងកាត់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ព្រោះទឹក​ហូរឆ្លងកាត់មានកម្ពស់ប្រមាណជាកន្លះម៉ែត្រ និងប្រវែងជា៧០ម៉ែត្រ ។

អាជ្ញាធរបានបញ្ចាក់ថា ការលិចហូរលើផ្លូវចំណុចនេះ ជាលើកទី៣ហើយ សម្រាប់ឆ្នាំនេះតែយ៉ាងណាមិនបះពាល់ដល់លំនៅ ឋាន​តែបះពាល់ដល់ដំណាំស្រូវខ្លះ៕