Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តលឿនខ្វះការប្រុងប្រយត្ន័ជ្រុលបុកសួនច្បារចែកផ្លូវបន្តបុកជញ្ជាំងផ្ទះប្រជាពល​រដ្ឋ​ បន្ថែមទៀត

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ត​បុកឃឿនសួនច្បារចែកផ្លូវ​ បន្តបុកចូលផ្ទះប្រជាពលរដ្ឋធ្លុះជញ្ជាំងទៅមុខលែងរួច
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ​វេលាម៉ោង១២ និង៣០នាទីរំលងអធ្រាតចូលថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវ២១៧​ ចំនុចមុខផ្សារស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ​ ពណ៌ទឹកមាស គ្មានស្លាកលេខ បើក​បរដោយបុរសម្នាក់​ រួមដំណើរជាមួយបុរស​ ម្នាក់ទៀត​សង្ស័យស្រវឹងស្រា​ បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូច​ ហោះ​ ខណៈមក​ដល់ចំណុចកើត​ហេតុស្រាប់តែរថយន្តរេចង្កូត​មកខាងឆ្វេងជ្រុលទៅបុក​ឃឿនសួនច្បារចែកផ្លូវ រួចបន្តផ្លោងទៅបុក​ជញ្ជាំងផ្ទះលក់ទូរសព្ទ័​ របស់ប្រជាពលរដ្ឋ​ បណ្ដាលឲ្យធ្លាយជញ្ជាំងចូលក្បាលរថយន្តមួយកំណាត់​សំណាង​ល្អមិនមានអ្នករងរបួស​ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍មកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ​ ៕

ចែករំលែកអត្ថបទ