Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ស្ត្រីម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់គួរឲ្យសង្វេក

កំពត៖​ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវចរន្តអគ្គិសនី​ឆក់ស្លាប់បាត់​បង់ជីវិតយ៉ាងអាណោច​អធម៌
ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យសង្វេកនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទី​ព្រឹក​ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៩​ នៅភូមិកំពង់ត្រាចទី២​ ឃុំកំពង់ត្រាចខាងលិច​ ស្រុកកំពង់ត្រាច​ ខេត្តកំពត​ ។

សមត្ថកិច្ចបានអោយដឹងថា​ ស្ត្រីរងគ្រោះមាន​ឈ្មោះ​ សៅ អឿន ភេទស្រី អាយុ៥៨ឆ្នាំមានទីលំនៅ​ ភូមិឃុំ កើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា​ មុនពេលកើត​ហេតុ​ ស្ត្រីរងគ្រោះបានយកអំពូលភ្លើងទៅ​ផ្លាស់ប្ដូរ​ដោយ​មានការធ្វេសប្រហេស​ក៏ត្រូវឆ្លងចរន្តអគ្គិសនីឆក់​ស្លាប់តែម្ដង​ ។

សមត្ថកិច្ចឲ្យដឹងទៀតថា​ ក្រោយកើតហេតុ​សមត្ថកិច្ចជំនាញ​បានចុះទៅដល់កន្លែងកើត​ហេតុ​ពិនិត្យនិងធ្វើកោសល្យវិច័យបញ្ជាក់ថា​ជនងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ពិតមែន​ រួចបានធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារធ្វើតាមប្រពៃណី​ ៕

ចែករំលែកអត្ថបទ