Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

ផ្លូវ​ទឹក​ឆ្លងកាត់​ស្ពាន​ព្រែក​តាមាក់​ត្រូវរផ្អាកចរាចរណ៍​ ជាបណ្តោះអាសន្ន​

កណ្តាល​៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់ មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ និងផ្អាកចរាចរណ៍ផ្លូវទឹកជាបណ្ដោះអាសន្ន នៅស្ពានព្រែកតាមាក់ រហូតដល់មានសេចក្ដីជូនដំណឹងជាថ្មី។

ប្រភពដដែលបញ្ជាក់បន្ថែមថា ដោយសារមានឧបទ្ទវហេតុសាឡង់ដឹកខ្សាច់ជាប់គាំង នៅសសរស្ពានព្រែកតាមាក់ ហើយក្រុមការងារបច្ចេកទេសកំពុងជួយសង្រ្គោះ ដូចនេះមន្ទីរសាធារការ សូមធ្វើការបិទចរាចរណ៍នាវា ជលយាន ជលយានគ្រប់ប្រភេទតាមផ្លូវទឹកទន្លេមេគង្គ ចំណុចស្ពានព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ខេត្តកណ្ដាលជាបណ្ដោះអាសន្ត ចាប់ពីម៉ោង៦ព្រឹកថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០១៩ រហូតដល់មានការជូនដំណឹងជាថ្មី។

សូមបញ្ជាក់ថា ហេតុការណ៍សាឡង់ដឹកខ្សាច់ធំមួយ បានបុកគៀបជាប់សសរស្ពានព្រែកតាមាក់ កាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩។ អាស្រ័យហេតុនេះ សូមសាធារណៈជន សហគ្រាសសាធារណៈ ក្រុមហ៊ុន ម្ចាស់អាជីវកម្មដឹកជញ្ជូនតាមនាវា ជនយាន ជលយានទាំងអស់ និងស្ថាប័នពាក់ព័ន្ធ មេត្តាជ្រាប និងចូលរួមសហការ ដោយក្ដីអនុគ្រោះ។