Tuesday, November 5, 2024
Latest:
សន្តិសុខ​សង្គម

មេប៉ុស្តិឃុំវាលរេញផ្ទុះអាវុធ១គ្រាប់ត្រូវចំស្ត្រីចំណាស់​ម្នាក់ស្លាប់យ៉ាងអាណោចអធម៌

ព្រះសីហនុ៖ ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត​យ៉ាងអាណោច​អធម៌​ ខណៈដែលបញ្ជូនទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​ បន្ទាប់ពីត្រូវគ្រាប់ភ្លើង​ របស់លោក​ នាយប៉ុស្តិ៍នគរបាល​ ឃុំវាលរេញ
ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ខែ​កញ្ញាឆ្នាំ២០១៩​ នៅចំណុចផ្លូវរថភ្លើងក្រោយ​ផ្សារវាលរេញ​ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស្ត្រីរងគ្រោះមានឈ្មោះ ទូច សុខ អាយុ​៦០​ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ខាងលើ។

យោងតាមប្រភពបានឲ្យដឹងថា​ មុនពេលកើតហេតុ​ លោក​ នាយប៉ុស្តិ​ នគរបាល​ វាលរេញឈ្មោះ កែ សុខន ភេទប្រុស អាយុ៥១​ឆ្នាំ បាន​ដឹកនាំកម្លាំង២នាក់​ រួមនិងអាវុធAK២​ដើម បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ខណៈដល់ចំណុចកើតហេតុបានប្រទះ ស្ត្រីម្នាក់ ឈរ​កាន់កាបូបគួរឲ្យសង្ស័យ​ បានឃាត់សួរនាំ ពេលកំពុងឆែកឆេរមើលកាបូប ជនសង្ស័យក៏រត់គេចខ្លួន ភ្លាមៗនោះលោក​នាយប៉ុស្តិ៍ បានបាញ់ចុះក្រោម ដើម្បីបង្អាក់ជនសង្ស័យ ជាអកុសល​ ក៏​ផ្លាតគ្រាប់ទៅត្រូវស្ត្រីរងគ្រោះ​ ដែលអង្គុយក្បែនោះ​ ចំក្បាលរងរបួសធ្ងន់ធ្ងរ​ ក្រោយមកក៏បានស្លាប់បាត់​បង់​ជីវិត​ បន្ទាប់ពីបញ្ជួនទៅសង្គ្រោះនៅមន្ទីរ​ពេទ្យ​ ។

ក្រោយកើតហេតុកម្លាំងកងរាជអាវុធ​ហត្ថ​ស្រុកបានទៅដល់កន្លែងកើតហេតុ​តែ​លោក​ នាយប៉ុស្តិ​និងបក្ខពួក​ បន្ទាប់ពីកើតហេតុបាន​រត់គេចខ្លួនបាត់​ ។ ចំណែកសពជនរងគ្រោះ​ត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី​ ៕