Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចជំនាញឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់រួមនិងថ្នាំញៀនជិត៤គីឡូ​នៅខណ្ឌសែនសុខ​

ភ្នំពេញ៖​ កម្លាំងជំនាញ​(ក១១)មន្ទីរប្រឆាំងបទ​ ល្មើសគ្រឿងញៀន​ បានឆ្មក់បង្ក្រាបនិងឃាត់​ខ្លួន​ជនសង្ស័យជាមេក្លោងជួញដូរគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំញៀន​(ជិត៤គីឡូក្រាម)។
ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩​ នៅចំណុចផ្លូវលំ ផ្ទះគ្មានលេខ បន្ទប់លេខ៩ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យជាមេក្លោងគ្រឿងញៀន ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ យ៉េន ជឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ

សមត្ថកិច្ចឲ្យដឹងថា​ ក្រោយពេលឃាត់ខ្លួនជនសង្ស័យជាមេក្លោង​ ជួញដូរគ្រឿងញៀន​កម្លាំង​ ជំនាញបានដកហូតរួមមានទី១៖មេតំហ្វេតាមីន (ICE) ទម្ងន់ ៣២៥៤.៣១​ក្រាម​ ,ទី២៖ កេតាមីន ទម្ងន់៣៤៦ក្រាម៣៥, ទី៣៖ អ៊ិចស្តាស៊ី (MDMA)ទម្ងន់ ២៥៣.២៣​ក្រាម សរុបទាំងអស់មានទម្ងន់ ៣៨៥៣ក្រ.៨៩។

បច្ចុប្បន្ន​ ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជួនទៅ​តុលាការចាត់ការបន្តតាមច្បាប់៕

ចែករំលែកអត្ថបទ