Friday, September 26, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១២នាក់ជាមុខ​សញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាប​និងឃាត់ខ្លួនជនសង្ស័យ​ប្រុសស្រី​ ​ជាមុខ​សញ្ញាជួញដួរ​ និង​ប្រើប្រាស់គ្រឿងញៀន​បានចំនួន១២នាក់ ប្រតិបត្តិការបង្រ្កាបនេះបានធ្វើឡើងកាលពី​វេលាម៉ោង១០និង​១០​នាទីព្រឹកនាថ្ងៃទី១១​ខែ​តុលា ឆ្នាំ២០១៩ នៅចំណុចសំណងមិន​រៀប​រយ ផ្លូវរថភ្លើងR៦ ក្រុម២២ ភូមិ២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។ សមត្ថកិច្ចបានអោយដឹងថា​ ប្រតិបត្តិការចុះបង្ក្រាបខាងលើសមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១២នាក់ក្នុងនោះស្រី០២នាក់។ ចំណែកវត្ថុតាងចាប់យករួមមាន​៖​ ក្រាមពណ៌​ សរ​ថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៩កញ្ចប់ ដាវកែឆ្នៃចំនួន០៣ដើម កាំបិតបុ័ងតោមួយ

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់បន្ថែម​ទៀតពាក់ពន្ធករណីបាញ់សម្លាប់ចិនដូចគ្នា​នៅកណ្ដាលក្រុងព្រះសីហនុ

ព្រះសីហនុ៖​ សមត្ថកិច្ចក្រុងព្រះសីហនុ​បានឃាត់ខ្លួនជនសង្ស័យ​២នាក់បន្ថែមទៀតពាក់​ពន្ធ​និងករណីបាញ់សម្លាប់ជនជាតិចិនដូចគ្នាកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ នៅចំកណ្ដាលក្រុងព្រះសីហនុ ។ សមត្ថកិច្ចខេត្តព្រះសីហនុ ឲ្យដឹងនៅរសៀលថ្ងៃទី១១ខែតុលាឆ្នាំ២០១៩នេះ​ថា​ ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង៤នាក់ ដែលបាញ់សម្លាប់ជនជាតិចិនដូចគ្នាពេលនេះកម្លាំងជំនាញ​ចាប់​ខ្លួន​បាន២នាក់បន្ថែមទៀតហើយ​ និង​ ដកហូតបាន​កាំភ្លើងខ្លី​ បានមួយដើមដែលជាវត្ថុតាងធ្វើសកម្មភាពបាញ់ប្រហា​ ។ ពេលនេះកម្លាំងជំនាញកំពុងធ្វើការសួរនាំនិងស្រាវជ្រាវ​ដើម្បី​តាមចាប់បក្ខពួកផ្សេងទៀត។ គួររំលឹកថា កាលពីវេលាម៉ោងជាង៨ព្រឹកថ្ងៃទី០៦ខែតុលា ឆ្នាំ២០១៩ មានករណីជនជាតិ​ចិន៣នាក់

Read More
សន្តិសុខ​សង្គម

លួចម៉ូតូបានសម្រេចយកទៅជិះបាន៧ថ្ងៃត្រូវ​សមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ៖​ ជនសង្ស័យ២នាក់ត្រូវបានកម្លាំង​នគរបាល​ ខណ្ឌច្បារអំពៅ​ ឃាត់ខ្លួនប្រគល់​ឲ្យនគរបាល​ ប៉ុស្តិ៍ចាក់អង្រែលើ​ ចាត់ការបន្តតាមនិតិវិធី​ បន្ទាប់ពីលួចម៉ូតូមួយគ្រឿងបាន​សម្រេច​ រយៈពេល៧ថ្ងៃ ​ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១០និង០០នាទីយប់ថ្ងៃទី១០ខែតុលាឆ្នាំ ២០១៩​ នៅតាមបណ្ដោយផ្លូវជាតិលេខ១​ ខណៈ​ ដែលកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ បានដាក់គោលដៅ​ត្រួតពិនិត្យអាវុធជាតិផ្ទះ​និងរិតបណ្តឹងច្បាប់ចរាចរណ៍​ផ្លូវគោក​ នៅចំណុចសង្កាត់​ ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ​ ។ ជនសង្ស័យ២នាក់​ដែលសមត្ថកិច្ចបានឃាត់ខ្លួន​ ​ទី​ ១៖​

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចខេត្តប៉ៃលិន​ បង្ក្រាបទីតាំងជួញដូរផ្លូវភេទខុសច្បាប់ឃាត់ខ្លួនមនុស្សប្រុសស្រី​៦នាក់បញ្ជូនទៅតុលាការ

ប៉ៃលិន៖​ កម្លាំងនគរបាលខេត្តប៉ៃលិន​ ឆ្មក់​បង្ក្រាបទីតាំង បំរើសេវាផ្លូវភេទខុសច្បាប់ ដ៏ធំមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រី៦​នាក់​ ៖​ ប្រតិបត្តការនេះបានធ្វើឡើងកាលពី​វេលាម៉ោង១និង០៥នាទីរំលងអាធាត្រ ចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩​ នៅភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ សមត្ថកិច្ចបានឲ្យដឹងថា ដោយ​មានការដឹកនាំ​ផ្ទាល់​ពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តប៉ៃលិន និងមានការបញ្ជាពី​លោកឧត្តមសេនីយ៍ទោ សេង

Read More
សន្តិសុខ​សង្គម

គ្រាន់តែជិះម៉ូតូ​ វ៉ាជែងក្លាយជាហឹង្សារវាយគ្នារបួសប្តីប្រពន្ធ២នាក់

ភ្នំពេញ៖​ បុរសស្ត្រី២នាក់ប្តីប្រពន្ធនិងកូនតូច​ម្នាក់​ ជិះម៉ូតូមួយគ្រឿងខឹងបុរសម្នាក់ជិះម៉ូតូវ៉ាជែង​ បានប្រើសម្តីមិនសមរម្យកើតជាជម្លោះក្លាយជា​ ហឹង្សា​ ត្រូវបុរស២នាក់​ទៀតដែលជាបក្ខពួក​អ្នកជិះម៉ូតូវ៉ា​នោះ​ ជិះម៉ូតូមកដល់ពី​ក្រោយ​ វាយគ្នាផ្អើលពេញផ្លូវ​ បណ្ដាលឲ្យ​បុរស​ស្ត្រី២នាក់​ប្តីប្រពន្ធរងរបួស​ ភ្លាមៗ​សមត្ថកិច្ច​ ចាប់ឃាត់ខ្លួនបានបុរស​ម្នាក់​ ចំណែក​២នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាល​ពីវេលាម៉ោង១និង៣០ នាទី​រំលងធ្រាត្រចូលថ្ងៃទី១១ខែតុលាឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវ២៧១កែងនិងផ្លូវ១៦០​ សង្កាត់ទឹកល្អក់២ខណ្ឌទួលគោក។ បើតាមការៀបរាប់របស់ស្ត្រីជាប្រពន្ធបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់និងប្តីរួមទាំង​កូនតូចម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាក​និច​ មួយគ្រឿងពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​1GM-3555​ តាមបណ្តោយផ្លូវ​២៧១​ទិសដៅពីត្បូងទៅជើង​

Read More
សន្តិសុខ​សង្គម

បើករថយន្តលឿនមិនប្រយត្ន័ជ្រុលទៅបុក​រថយន្តប្រមូលសំរាម​ សុីន​ ទ្រី​ គៀបជាប់តៃ​កុងរបួសធ្ងន់

ភ្នំពេញ៖​ រថយន្តដឹកទឹក​កក​ បើក​លឿន​ដូច​ហោះមិនគោរពភ្លើងស្តុប​ ក៏ជ្រុលទៅបុក​រថយន្តប្រមូលសំរាម​ របស់ក្រុមហ៊ុន​ ស៊ិនទ្រី​ ពេញទំហឹងបណ្ដាលឲ្យតៃកុងរថយន្តដឹកទឹកកកគៀបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើង​នៅ​វេលា​ម៉ោង​២ និង២០នាទីរំលងអាធ្រាត្រចូលថ្ងៃ​ទី១១ខែតុលាឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវវេងស្រេង​ ត្រង់ស្តុបសេះមាស​ ក្នុង​ភូមិ​ ដំណាក់​ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌ​ មា​នជ័យ ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុន​ពេលកើតហេតុគេឃើញរថយន្តកូរ៉េ​ ដឹកទឹកកក​

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តឈប់ស្តុបពីក្រោយស្លាប់គួរឲ្យសង្វេក

ភ្នំពេញ ៖ រន្ធត់ណាស់! យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត​ គួរឲ្យអាណោច​ អធម៌​ និងម្នា​ក់​ទៀត​រងរបួសស្រាល ខណៈជិះម៉ូតូលឿនមិនប្រយត្ន័ក៏ជ្រុលទៅ​បុករថយន្តកុងទីន័រ​ ពី​ក្រោយ​ ​៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​នេះបានកើត​ឡើងកាលពីវេលាម៉ោង១០ និង​៣០នាទីយប់ថ្ងៃទី១០ខែតុលាឆ្នាំ២០១៩​ នៅ​តាម​បណ្ដោយផ្លូវ២៧១ កែងនិងផ្លូវ៣៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ សពជនរងគ្រោះមានឈ្មោះ គឹម សីហា

Read More
សន្តិសុខ​សង្គម

អតីតប៉ូលិសអន្តរាគមន៍ម្នាក់និងបក្ខពួក៤នាក់​ទៀតត្រូវតុលាការកាត់ទោសរឿងប្លន់ប្រដាប់​អាវុធ

ភ្នំពេញ៖ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩​ បានបើកវសនាការកាត់ទោសមនុស្សប្រុសស្រី ៥នាក់ ពាក់ព័ន្ធករណី ប្លន់ប្រដាប់អាវុធ ចំនួន ២លើក។ លោកស្រី កែវ សុគន្ធា តំណាងអយ្យការសវនាការ បានប្តឹងចោទប្រកាន់៖

Read More
សន្តិសុខ​សង្គម

បុរសកញ្ចាស់ល្មោភកាម​ រំលោភក្មេងស្រីអាយុ១២ឆ្នាំបានសម្រេចជាច្រើនដង​ ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះបញ្ជួនទៅតុលាការ

ក្រចេះ៖​ បុរសវ័យចំណាស់ល្មោភកាមម្នាក់​ត្រូវកម្លាំងសមត្ថកិច្ច​ នៃស្នងការនគរបាល​ ស្រុកស្នួល​ ចាប់ខ្លួនតាមពាក្យបណ្ដឹងរបស់ស្ត្រីជាក្មេងស្រីរងគ្រោះ​ ពីបទរំលោភ​ សេព​សន្ទវៈលើក្មេងស្រីអនិតជន ហេតុការណ៍ចាប់ខ្លួនជនសង្ស័យនេះបានធ្វើ​ឡើងកាលពីថ្ងៃទី៩ខែតុលាឆ្នាំ២០១៩​ នៅភូមិដូនមាឃុំស្វាយជ្រៈ ស្រុកស្នួល​ ខេត្តក្រចេះ។ ជនសង្ស័យល្មោភកាម​នេះមានឈ្មោះ​ នឹម ផុន អាយុ៧៥ឆ្នាំ រស់នៅភូមិដូនមា ឃុំស្វាយជ្រៈ ស្រុកស្នួល​ ខេត្តក្រចេះ​ ។

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចស្រុកភ្នំព្រឹកបង្ក្រាបទីតាំងល្បែងសុី​សង(អាប៉ោង)ចាប់អ្នកលេងល្បែងម្នាក់ដាក់ឡានធ្វេសប្រហេស​ លោតពីលើឡានស្លាប់

បាត់ដំបង៖​ បុរសម្នាក់បានលោតពីលើរថយន្ត​ របស់សមត្ថកិច្ច​ បណ្ដាលឲ្យរងរបួសធ្ងន់​រួចបានស្លាប់បាត់បងជីវិត​ បន្ទាប់ពីបញ្ជួនទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​បង្អែក​ ស្រុកសំពៅ​លូន បានជាង២ម៉ោង ហេតុការណ៍នេះកើតឡើងកាលម៉ោង៩​និង​៣០នាទីយប់ពីថ្ងៃទី០៩ខែតុលាឆ្នាំ២០១៩​ នៅ​ភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្ត​បាត់ដំបង​ ។ សពជនរងគ្រោះមានឈ្មោះ ហុង ភារិន (ហៅពៅ)ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំ​នៅ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក

Read More