Friday, May 17, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចស្រុកភ្នំព្រឹកបង្ក្រាបទីតាំងល្បែងសុី​សង(អាប៉ោង)ចាប់អ្នកលេងល្បែងម្នាក់ដាក់ឡានធ្វេសប្រហេស​ លោតពីលើឡានស្លាប់

បាត់ដំបង៖​ បុរសម្នាក់បានលោតពីលើរថយន្ត​ របស់សមត្ថកិច្ច​ បណ្ដាលឲ្យរងរបួសធ្ងន់​រួចបានស្លាប់បាត់បងជីវិត​ បន្ទាប់ពីបញ្ជួនទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​បង្អែក​ ស្រុកសំពៅ​លូន បានជាង២ម៉ោង
ហេតុការណ៍នេះកើតឡើងកាលម៉ោង៩​និង​៣០នាទីយប់ពីថ្ងៃទី០៩ខែតុលាឆ្នាំ២០១៩​ នៅ​ភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្ត​បាត់ដំបង​ ។

សពជនរងគ្រោះមានឈ្មោះ ហុង ភារិន (ហៅពៅ)ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំ​នៅ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

យោងតាមប្រភពព័ត៌មានបានអោយដឹងថា​ នៅថ្ងៃទី០៩ខែតុលាឆ្នាំ២០១៩​ វេលាម៉ោង​០៩​និង៣០នាទីយប់​ មានកម្លាំងសមត្ថកិច្ចបានចុះ​បង្ក្រាបទីតាំងល្បែងសុីសង​ (អាប៉ោង)​ មួយកន្លែងនៅចំណុច​ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​ ។
ប្រភពបានបន្តថា​ ក្នុងប្រតិបត្តការណ៍នោះ​កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបានអ្នកលេងល្បែងម្នាក់ឈ្មោះ​ ហុង​ ភារិន​ និង​ ម៉ូតូម៉ាក​ហុងដា​ ចំនួន៣​គ្រឿង​ ព្រមទាំងសម្ភារ:​សម្រាប់លេងល្បែងមួយចំនួន ចំណែកអ្នក​ផ្សេងរត់គេចបាត់អស់​ ។​ បន្ទាប់មក​សមត្តកិច្ច​ក៏បានលើកម៉ូតូ២គ្រឿងដាក់លើ​ រថយន្តដឹក​យកទៅកន្លែង​ ដោយអោយជន​រងគ្រោះជិះ​ជាមួយជួយទប់ម៉ូតូ​ ខណៈមក​ចំណុចកើតហេតុ​ជនរងបានលោតទម្លាក់ខ្លួន​ពីលើរថយន្តសមត្ថកិច្ច បណ្តាលឲ្យរងរបួស ធ្ងន់​ ភ្លាមៗកម្លាំងសមត្ថកិច្ចបាបញ្ជូនទៅមន្ទីរបង្អែក​ស្រុកសំពៅលូន នៅវេលាម៉ោង១០​និង​៥៥​នាទីយប់​ លុះដល់វេលា​ម៉ោង​០១​និង​០០នាទី ចូលថ្ងៃទី១០ខែតុលាឆ្នាំ២០១៩​ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែ​ម្តង។

បច្ចុប្បន្ន​ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ​ ប្រគល់ឲ្យក្រុមគ្រួសារយក​ទៅធ្វើបុណ្យតាមប្រពៃណី​ ៕

ជុំវិញករណីនេះអង្គភាពសារព័ត៌មាន(កោះប៉ែន)យើងមិនទាន់សុំការបំភ្លឺពីលោកអធិការ​នគរបាល​ស្រុកភ្នំព្រឹកបាននៅឡើងទេ​ អង្គភាពយើងខ្ញុំរងចាំការបំភ្លឺរាងរាល់ម៉ោងធ្វើការ។​ សូមអគុណ