សង្ស័យឥទ្ធិពលគ្រឿងញៀនធ្វើឲ្យជនជាតិចិនម្នាក់វង្វេងវង្វាន់ស្មារតី បានឡើងលើអាគារ ផ្ទះល្វែងប៉ងលោតសម្លាប់ខ្លួនតែមិនបានសម្រេច
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់សង្ស័យប្រើប្រាស់ ថ្នាំញៀនលើសកម្រិត បានឡើងទៅលើអាគារបំរុងលោទសម្លាប់ខ្លួន ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច មកអន្តរាគមន៍ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១១ខែតុលាឆ្នាំ២០១៩ នៅចំណុចមុខព្រលានយន្តហោះពោធិ៍ជិនតុង ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ ជនជាតិចិន រូបនេះមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ។ បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញបុរសម្នាក់ជាជនជាតិចិន បានឡើងលើអាគារផ្ទះល្វែងកម្ពស់៣ជាន់ ហើយដោះអាវស្រាតខោ (នៅសល់តែលីអូ) ស្រែកយំ
Read More