សង្ស័យស្រវឹងស្រាបើករថយន្តលឿនមិនប្រយត្ន័ជ្រុលបុករបាំងថ្មចែកផ្លូវបាក់២កង់ តៃកុងគេចខ្លួនបាត់
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តលឿនដូចហោះមិនប្រុងប្រយត្ន័ជ្រុលទៅបុកបាំងថ្មចែកទ្រូងផ្លូវបាក់អស់២កង់រីឯរថយន្តគងជាប់របាំងថ្មទៅលែងរួច ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៦ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយ២៧១ មុខមន្ទីរពេទ្យលោកសង្ឃ ក្នុងសង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្ដម៉ាក ម៉ាសស្ដាពណ័ស ពាក់ស្លាកលេខ ភ្នំពេញ2AX-6369បើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរម្នាក់ទៀត ធ្វើដណើរតាមបណ្តោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ មិនប្រយត្ន័ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់ចំនួន២កង់ ឯរថយន្តគងលើរបាំងរងការខូចខាត ទៅមុខលែងរួច
Read More