Tuesday, November 5, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខេត្តប៉ៃលិន​ បង្ក្រាបទីតាំងជួញដូរផ្លូវភេទខុសច្បាប់ឃាត់ខ្លួនមនុស្សប្រុសស្រី​៦នាក់បញ្ជូនទៅតុលាការ

ប៉ៃលិន៖​ កម្លាំងនគរបាលខេត្តប៉ៃលិន​ ឆ្មក់​បង្ក្រាបទីតាំង បំរើសេវាផ្លូវភេទខុសច្បាប់ ដ៏ធំមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រី៦​នាក់​ ៖​ ប្រតិបត្តការនេះបានធ្វើឡើងកាលពី​វេលាម៉ោង១និង០៥នាទីរំលងអាធាត្រ ចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩​ នៅភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា ដោយ​មានការដឹកនាំ​ផ្ទាល់​ពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តប៉ៃលិន និងមានការបញ្ជាពី​លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ​នគរបាលប៉ៃលិន ចាត់​ឲ្យ​លោក​ឧត្ដមសេនីយ៍​ត្រី ស៊ិន សុភាលក្ម្សី ស្នងការរង ដឹកនាំកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះបង្ក្រាបករណី ជួញដូរផ្លូវភេទខុសច្បាប់មួយ​កន្លែង​ស្ថិតនៅចំណុចផ្ទះរបស់​ឈ្មោះ សុខ ស្រីលីន ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម នៅក្នុង​ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិការ​ នោះ​ កម្លាំងសមត្ថកិច្ចបាន​ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន០៦នាក់ ស្រីៈ ០៤នាក់​ រួមមាន៖​
ទី១-ឈ្មោះ សុខ ស្រីលីន(ម្ចាស់ផ្ទះ)​ភេទ​ស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម
២-ឈ្មោះ វៀង ធីហុង (ហៅ រក្សា) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម
៣-ឈ្មោះ ធិន ណាវ៉ាន់(ហៅ អាម៉ី) ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិវៀតណាម
៤-ឈ្មោះ ថៃ នីតៃលិន ភេទស្រី អាយុ​២៧​ឆ្នាំ ជនជាតិវៀតណាម
៥-ឈ្មោះ ម៉ៃទ្រី ថាណាផាសាត់ថាណា (ហៅ ម៉ៃទី) ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ គ្រូ​ពេទ្យ ជនជាតិថៃ
៦-ឈ្មោះ ឆាត ឡុង ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ សន្តិសុខ បច្ចុប្បន្នស្នាក់នៅ​ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
វត្ថុតាងដកហូត៖​ ស្រោម​អនាម័យ​មួយ​ចំនួន ​នៅក្នុង​កាបូប​ដៃ​​ជនសង្ស័យ និង​ស្រោម​ អនាម័យ​ ដែល​ប្រើប្រាស់​រួច ​នៅក្នុង​ធុញ​សំរាម​សរុប ​ចំនួន​១០ស្រោម។

សមត្ថកិច្ចបញ្ជាក់ថា​ បន្ទាប់ពីធ្វើការសាកសួរ​និងកសាងសំណុំរួច​ ជនសង្ស័យទាំងអស់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនខ្លួនទៅតុលាការ នៅល្ងាចថ្ងៃទី១០ខែតុលាឆ្នាំ២០១៩​ដើម្បីចាត់បន្តតាមច្បាប់​ ៕