Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

គ្រាន់តែជិះម៉ូតូ​ វ៉ាជែងក្លាយជាហឹង្សារវាយគ្នារបួសប្តីប្រពន្ធ២នាក់

ភ្នំពេញ៖បុរសស្ត្រី២នាក់ប្តីប្រពន្ធនិងកូនតូចម្នាក់ជិះម៉ូតូមួយគ្រឿងខឹងបុរសម្នាក់ជិះម៉ូតូវ៉ាជែងបានប្រើសម្តីមិនសមរម្យកើតជាជម្លោះក្លាយជាហឹង្សាត្រូវបុរស២នាក់ទៀតដែលជាបក្ខពួកអ្នកជិះម៉ូតូវ៉ានោះជិះម៉ូតូមកដល់ពីក្រោយវាយគ្នាផ្អើលពេញផ្លូវបណ្ដាលឲ្យបុរសស្ត្រី២នាក់ប្តីប្រពន្ធរងរបួសភ្លាមៗសមត្ថកិច្ចចាប់ឃាត់ខ្លួនបានបុរសម្នាក់ចំណែក២នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០ នាទីរំលងធ្រាត្រចូលថ្ងៃទី១១ខែតុលាឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវ២៧១កែងនិងផ្លូវ១៦០សង្កាត់ទឹកល្អក់២ខណ្ឌទួលគោក។

បើតាមការៀបរាប់របស់ស្ត្រីជាប្រពន្ធបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់និងប្តីរួមទាំងកូនតូចម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកនិចមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ​1GM-3555​ តាមបណ្តោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុក៍មានបុរសម្នាក់ជិះមួយគ្រឿងម៉ាកហុងដាឌ្រីមឆ្នាំ២០១៣ពណ៌ខ្មៅពាក់ស្លាកលេខត្បូឃ្មុំ1A-2420​ ជិះមកពីក្រោយបានស្រែកថាមិចបានឯងជិះវ៉ាម៉ូតូអញតើឯងមានបំណងអ្វីធ្វើអោយគូរជម្លោះប្រើសម្តីដាក់គ្នាទៅវិញទៅមកស្រាប់តែលិចមុខជនដៃដល់ពីរនាក់ជិះម៉ូតូពីរគ្រឿងមិនចាំស្លាកលេខដល់ដែលជាបក្ខពួកបុរសបុរសជិះម៉ូតូវ៉ានោះបានមកឈប់រួចបានចុះវាយរូបគាត់និងប្តីទាំងពីរនាក់និងបានតដៃគ្នាទៅវិញទៅមកធ្វើឲ្យរូបគាត់និងប្ដីរងបួសប៉ោងផ្ងាសចំណែកប្តីគាត់

បែកក្បាលធ្វើឲ្យផ្អើលឆោឡោពេញដងផ្លូវ។ភ្លាមៗនោះជនដៃ ដល់២នាក់បាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលនៅសល់បក្ខពួកម្នាក់បានជិះម៉ូតូទៅបុកម៉ូតូកង់បីបណ្តាលដួលត្រូវប្រជាពល រដ្ឋចាប់បានប្រគល់សមត្ថកិច្ច។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២បណ្តោះអាសន្នរងចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ